ឈប់ចាញ់បោកផុសប្រភេទរើសបានលុយបែបនេះទៅបងប្អូន! ការពិត ម្ចាស់ផេកគ្រាន់តែចង់…
ជារៀងរាល់ថ្ងៃនេះ មនុស្សក្មេងចាស់ប្រុសស្រី ភាគច្រើនមានគណនីហ្វេសប៊ុក និង លេងជាប្រចាំថ្ងៃ អ្នកខ្លះចំណាយពេលយ៉ាងច្រើន ក្នុងមួយថ្ងៃៗ ស្ទើរតែភ្លេចការងារ ការរកស៊ី និង ទំនាក់ទំនងប្រចាំថ្ងៃជាមួយមនុស្សដែលនៅជុំវិញខ្លួនយើង។

ដូច្នេះហើយ ហ្វេសប៊ុកបានក្លាយជាប្រភពព័ត៌មានដ៏ធំមួយ។ នៅពេលដែលព័ត៌មាននោះពិត ច្បាស់ជាមិនចោទបញ្ហាអ្វីនោះទេ នៅពេលដែលអ្នកលេងហ្វេសប៊ុកស៊ែរនិងខមិន តៗគ្នា។ ប៉ុន្ដែ អ្នកលេងហ្វេសប៊ុកមួយចំនួនតូច មិនបានពិចារណាច្បាស់លាស់ចំពោះព័ត៌មានណាគួរជឿ មួយណាមិនគួរជឿឡើយ ពោលគឺពួកគាត់គិតថា អ្វីដែលនៅលើហ្វេសប៊ុកគឺពិតប្រាកដទាំងអស់។


រឿងនេះហើយធ្វើឲ្យបុគ្គលខិលខូចខ្លះ បានកេងយកផលប្រយោជន៍ ក្នុងការបំពុលព័ត៌មានដល់បងប្អូនឲ្យជឿលង់។ ជាក់ស្ដែង កាលពីពេលថ្មីនេះ មានផេកមួយដែលបង្ហោះពីការរើសបានលុយ ចំនួន ៩៣០០ដុល្លា ហើយប្រកាសរកម្ចាស់។ នៅពេលដែលបងប្អូនប្រជាពលរដ្ឋឃើញដូច្នេះ បានខមិនសរសើរ ព្រមទាំងជួយស៊ែររាប់ម៉ឺនដង ក្រែងលោម្ចាស់គេបានឃើញ។ តួសេចក្ដីរបស់គេគឺបែបនេះ៖
«15-03-2018
ព្រឹកមិញខ្ញុំជិះម៉ូតូតាមផ្លូវវេងស្រេង ខ្ញុំបាន រើសបានលុយចំនួន 9300 $ ដាក់ក្នុងសាមុីមួយ។ តាមការពិភាក្សារជាមួយក្រុមគ្រួសារ លុយនេះ ទំនង ទើបតែខ្ចី គេ ពីធរនាគារ ហើយចង់ផ្ញើរទៅខេត្ត ដូចនេះខ្ញុំសំរេចចិត្តមិនយកទេ ។
ចឹងខ្ញុំសំរេចចិត្តផុសដើររកម្ចាស់ មានតែម្ចាស់ពិតទេ ដែរដឹងថាក្នុង សាមុី នោះ មានរបស់ម្យ៉ាងទៀត ដែរសំងាត់ មានតែគាត់ទេដែលដឹង។
មិនដឹងថាគ្រួសារគេនោះ យំសោកស្តាយប៉ុនណាទេ ហើយ ក៏មិនដឹងថាគេឈ្លោះគ្នា ដោយសាររឿងនឹងយ៉ាងណា ទេ ខ្ញុំបារម្មខ្លាំងណាស់
🙏សូមទំនាកទំនងមកខ្ញុំ 010 55 78 78
សូមបងប្អូនជួយ #Share រកម្ចាស់ដើមផង ។
អរគុណ»


ការពិតនោះ បងប្អូនដែលជឿផុសបោកប្រាស់នេះ គឺខុសហើយ! Admin បានឃើញការផុសដូច្នេះជាច្រើនលើកច្រើនសារមកហើយ នេះគ្រាន់តែជាឆាកល្ខោនដែលម្ចាស់ផេកចង់ឲ្យផេកល្បី ចង់បានខមិន ស៊ែរ Like ដើម្បីបានលុយពីហ្វេសប៊ុកឬពាណិជ្ជកម្ម តែប៉ុណ្ណោះ។ ដូច្នេះហើយ សូមបងប្អូនឈប់ចាញ់បោកម្ចាស់ផេកទៅ! ទង្វើនេះថែមទាំងបានកេងប្រវ័ញ្ចយកការអាណិត ការសរសើរពីបងប្អូន ទាំងវាគ្រាន់ជារឿងប្រឌិតសោះ។ សូម្បីតែបងប្អូនខ្លះ ក៏ខមិនលាន់មាត់ដូចគ្នា ព្រោះយើងដឹងពីគោលបំណងដ៏កខ្វក់របស់ម្ចាស់ផេក!



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា