វិស្វករអូស្រ្តាលីអះអាងថារកឃើញទីតាំងយន្តហោះ MH370 ដែលបាត់ដាន រាប់ឆ្នាំ

1427 Views
March 19, 2018

វិស្វករជនជាតិអូស្រ្តាលីម្នាក់ដែលមានឈ្មោះថា Peter McMahon វ័យ ៦៤ឆ្នាំ បានអះអាងថា លោកបានរកឃើញទីតាំងដែលយន្តហោះ MH370 របស់ ម៉ាឡេស៊ីដែលបានបាត់ដានអស់រយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ។

 

 

 

ជាមួយគ្នានេះដែរតាមរយៈការបញ្ជាក់របស់វិស្វកររូបនេះគឺបានធ្វើឡើងដោយសារតែលោកបានសិក្សាអស់រយៈពេលជច្រើនឆ្នាំ តាមរយៈផែនទីរបស់ Google និងការសិក្សាស្រាវជ្រាវតាមរយៈប្រព័ន្ធផ្កាយរណប NASA ដែលលោកបានគណនា ពីទីតាំងដែលយន្តហោះមួយនេះកំពុងតែបាត់ខ្លួន។

 

 

 

អ្វីដែលកាន់តែធ្វើឲ្យលោក Peter ប្រាកដចិត្តពីទីតាំងដែលយន្តហោះ MH370 កំពុងតែបាត់ខ្លួននេះ គឺដោយសារតែលោកបានយកបំណែកខ្លះរបស់យន្តហោះ ដែលរកឃើញកន្លងមកនៅម្តុំកោះ Rodrigues ទៅគណនាទាំងរយៈចម្ងាយនៃ ទីតាំងរបស់យន្តហោះMH370។

 

 

 

 

បញ្ជាក់ថាបុរសជនជាតិអូស្រ្តាលីម្នាក់នេះបានបញ្ជូនរាល់ឯកសារដែលលោកបានអះអាងពីទីតាំងនៃយន្តហោះ MH370 ទៅកាន់ក្រុម ATSB ដែលជា អ្នកទទួល បន្ទុកកិច្ចការស្រាវជ្រាវស្វែងរកយន្តហោះ ហើយគេរំពឹងថាដំណើរការ ក្នុងការស្វែងរកនេះនឹងទទួលបានលទ្ធផលក្នុងពេលឆាប់ៗ៕

 

ប្រភព៖ Sputnik

 

Facebook Comment

Related Articles