អគ្គនាយកដ្ឋានកសិកម្ម៖ ការប្រមូលផលស្រូវរដូវប្រាំង របស់ប្រជាកសិករសម្រេចបានជិត៤០ម៉ឺនហិកតា ស្មើនឹង៦៩ភាគរយ ទិន្នផលទទួលជិត១.៧លានតោន
(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ការប្រមូលផលស្រូវរដូវប្រាំងរបស់ប្រជាកសិករ សម្រាប់ឆ្នាំ២០១៧-២០១៨ សម្រេចបានជិត៤០ម៉ឺនហិកតា ហើយ ដែលស្មើនឹង៦៩ភាគរយ នៃផ្ទៃដាំដុះទាំងអស់ និងទទួលបានទិន្នផលជិត១.៧តោន។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការងារបង្កបង្កើនផលកសិកម្មរដូវប្រាំងឆ្នាំ ២០១៧-២០១៨ ការដាំដុះស្រូវអនុវត្តន៍បានចំនួនជាង៥៥ម៉ឺនហិកតា ខណៈដំណាំរួមផ្សំ អនុវត្តបានជាង១០ម៉ឺនហិកតា និងដំណាំឧស្សាហកម្ម អនុវត្តន៍បានជាង១.៦ម៉ឺនហិកតា៕
សូមអានរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មទាំងស្រុង៖








ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/82093-2018-03-24-00-47-16.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា