ទប់ទឹកភ្នែកមិនបាន! ប៉ូលីសបារាំងពលីជីវិតជួយចំណាប់ខ្មាំង សម្រេចបំណងមួយ មុននឹងផុតដង្ហើម!
កាលពីពេលថ្មីនេះ មានករណីភេរវកម្មផ្ទុះឡើងនៅផ្សារទំនើបប្រទេសបារាំង ក្នុងនោះ ប៉ូលីសបារាំងម្នាក់បានក្លាយជាវីរបុរស ដោយលោកបានលះបង់ជីវិតប្ដួរខ្លួនជាចំណាប់ខ្មាំងនឹងពលរដ្ឋស៊ីវិល ធ្វើឲ្យពិភពលោកក្ដុកក្ដួល កោតសរសើរនឹងវីរភាពដ៏អង់អាចរបស់លោកគ្រប់គ្នា។


ជាអកុសល លោក Arnaud Beltrame អាយុ៤៤ឆ្នាំ ត្រូវបានភេរវករ បាញ់ប្រហារជាច្រើនគ្រាប់ និង ចំបំពង់ក ធ្វើឲ្យលោកបានបាត់បង់ជីវិតគួរឲ្យសង្វេគពេលទៅដល់មន្ទីរពេទ្យ។ លោកគឺជាវីរបុរសដ៏អស្ចារ្យ ដោយសុខចិត្តប្តូរជីវិតដើម្បីជួយនារីជាពលរដ្ឋស៊ីវិលម្នាក់ជាចំណាប់ខ្មាំងរបស់ភេរវករ។ អ្វីដែលកាន់តែរន្ធត់ចិត្ត មានព័ត៌មានលេចលឺថា លោកនៅប្រឹងរក្សាដង្ហើមរហូតដល់សម្រេចបានបំណងប្រាថ្នាមួយ មុននឹងលោកចែកឋានទៅភ្លាមៗនោះ។


បំណងមុនពេលស្លាប់នោះគឺ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីជាទីស្រឡាញ់នៅក្នុងមន្ទីរពេទ្យ ទាំងខ្លួនស្ថិតនៅលើគ្រែ និង មានដង្ហើមចង្រិតទៅហើយ។ កូនក្រមុំរបស់លោកបានត្រឹមតែបង្ហូរទឹកភ្នែកឥតឈប់ មិនអាចជួយអ្វីលោកបានឡើយ។ ការពិតអ្នកទាំង២មានគម្រោងរៀបការនៅខែមិថុនានេះទៅហើយ មិនគួរវាសនាពង្រាត់ឲ្យព្រាត់ស្លាប់បែបនេះសោះ។ លោកអាចារ្យដែលជាសាក្សីក្នុងមង្គលការកំសត់នេះបានប្រាប់សារព័ត៌មានថា លោក Arnaud Beltrame នៅតែជាបុរសក្លាហានដ៏អស្ចារ្យ រហូតដល់ដង្ហើមចុងក្រោយ។


ចំណែកឯលោកប្រធានាធិបតី Emmanuel Macron បានធ្វើការឧទ្ទិសដល់វីរបុរសមួយរូបនេះ ដោយថ្លែងថា លោកបានជួយជីវិតមនុស្សជាច្រើន និង ពិតជាគោរពដល់តួនាទីរបស់លោកនិងប្រទេសជាតិ។ គួរបញ្ជាក់ដែរថា ការវាយប្រហារនៅបារាំងនេះ បានធ្វើឲ្យមនុស្សស្លាប់៣នាក់ និង របួស១៦នាក់៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា