លោក សុខ ទូច អះអាងថា កម្ពុជាលែងមានការកាប់ព្រៃឈើទៀតហើយ
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានថ្លែងថា ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបំផ្លាញបរិស្ថានទេ គឺមានតែបរិស្ថានល្អ និងឧស្សាហកម្មគ្មានផ្សែង ដោយថា ចាប់ពីពេលនេះ លែងមានការកាប់បំផ្លាញព្រៃឈើទៀតហើយ។
លោក សុខ ទូច បានថ្លែងបែបនេះនៅក្នុងពិធីបិទបញ្ជប់នៃទិវាចម្លាក់ឈើអន្ដរជាតិឆ្នាំ២០១៨ ដែលត្រូវបានរៀបចំធ្វើឡើងនៅខេត្ដសៀមរាប កាលពីល្ងាចម្សិលមិញ។
លោក សុខ ទូច មានប្រសាសន៍ថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្ដល់ដីដល់រាជបណ្ឌិត្យសភាកម្ពុជាចំនួន ១ លាន ១ពាន់ហិកតា ដោយលោកថា សម្រាប់ដាំឈើជាងមួយលានដើមក្នុងរយៈពេល ៥ឆ្នាំ។
លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា
លោកបានបន្ដថា លោកគ្រោងដាំដើមឈើជាងមួយសែនដើមនៅខែឧសភាឆ្នាំ២០១៨នេះ ដែលក្នុងនោះមាន ១សែនដើមបានមកពីក្រុមចម្លាក់ឈើអន្ដរជាតិ លើផ្ទៃដី៥០ហិកតានៅខេត្ដព្រះវិហារ។
លោកបានបន្ដថា ប្រទេសកម្ពុជាមិនមែនជាប្រទេសបំផ្លាញបរិស្ថាននោះទេ គឺប្រទេសនេះមានដើមឈើ និងបរិស្ថានល្អៗ ដោយលោកថា ចាប់ពេលនេះ ប្រទេសកម្ពុជាលែងមានពាក្យថាកាប់ឈើទៀតហើយ។
ប៉ុន្ដែ លោកបានជម្រុញឲ្យមានការដាំកូនឈើទុកឲ្យយុវជនជំនាន់ក្រោយថែរក្សាផងដែរ។
កាលពីដើមខែមីនាកន្លងមកនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា ព្រៃឈើដែលរងការហិនហោច គឺដោយសារបក្សប្រឆំាង ដោយថា មិនមែនដោយសារតែលោកដឹកនាំប្រទេសនោះទេ៕
ប្រភព៖ http://vodhotnews.com/26/03/2018/d-sok-tuch-cambodia-no-cut-tree-wood/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា