ប៉ូលីសចរាចរណ៍ប្រមូលសំរាមដាក់ធុងនៅក្នុងតំបន់អង្គរកំពុងតែទទួលបាន ការគាំទ្រពីមហាជន
រូបភាពប៉ុន្មានសន្លឹករបស់ប៉ូលីសចរាចរណ៍ម្នាក់ប្រមូលសំរាមយកទៅចោលនៅក្នុងធុងក្នុងតំបន់ទេសចេណ៍ប្រាសាទអង្គរវត្តកំពុងតែទទួលបានការាំគទ្រយ៉ាងខ្លាំងពីមហាជន និងត្រូវបានចែកចាយបន្តយ៉ាងល្បីនៅក្នុងបណ្តាញសង្គមផងដែរ។

តាមរយៈប្រភពគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Phann Thang បានសរសេរ យ៉ាងដូចច្នេះ៖ “អរគុណបង នគរបាលចរាចរណ៍ប្រចាំតំបន់អង្គរបងម្ចាស់សំរាម បើបានឃើញហើយ សូមកុំឈឺចិត្តនូវកំហុសរបស់ខ្លួន ប៉ុន្តែតាំងចិត្ត និងមិនត្រូវធ្វើរឿងបែបនេះទៀតទេ។រូបភាពដោយ៖ នគរបាលគម្រូរ ព្រះគុណម៉ែ អុឹម គង់”។

បន្ទាប់ពីបង្ហោះចូលទៅក្នុងបណ្តាញសង្គមនូវរូបភាពទាំង ៣ សន្លឹកនេះ មានមហាជនជាច្រើនបានចូលទៅខមិន សរសើរទឹកចិត្តរបស់បងប្រុស ប៉ូលីសចរាចរណ៍ដែលបានចូលរួមសម្អាតបរិស្ថាននៅក្នុងតំបន់ប្រាង្គប្រសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកយ៉ាងល្បីល្បាញ។

ជាមួយនឹងការខមិនសរសើរបងប្រុសប៉ូលីស ក៏មានខមិនប្រតិកម្មយ៉ាងខ្លាំង ផងដែរចំពោះអ្នកដែលបោះចោលសំរាមទាំងនេះ រហូតមានអ្នកខ្លះបានរិះគន់ ទាំងចរិកនៃម្ចាស់សំរាមដែលចោលគ្មានរបៀបរបបទៀតផង៕
ប្រភព៖ Phann Thang
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា