ចិនប្រកាសគាំទ្រលោកហ៊ុន សែនក្នុងការបន្តដឹកនាំប្រទេស
ប្រទេសកុម្មុយនីសចិនប្រកាសថាខ្លួនគាំទ្រ និងជូនពរឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បន្តជាប់ឆ្នោតក្នុងការដឹកនាំ ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនបានលើកឡើងថា នៅរាត្រី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ លោកហ៊ុន សែន បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ( Wang Yi) ក្រុងហាណូយប្រទេសវៀតណាម។
រដ្ឋមន្ត្រីការបរទេសចិននិង លោកនាយករដ្ឋមន្ត្រីហ៊ុនសែន(រូបពីហ្វេសប៊ុកលោកហ៊ុន សែន)
ការចុះផ្សាយដដែលក្នុងជំនួបនោះភាគីចិនបានប្រកាសថាខ្លួនគាំទ្រ និងជូនពរឲ្យលោក ហ៊ុន សែន បន្តជាប់ឆ្នោតដឹកនាំ ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
ការចុះផ្សាយដដែលនោះបន្តថារដ្ឋមន្រ្តីការបរទេសចិនក៏បានលើកឡើងទៅកាន់លោក ហ៊ុន សែន ថា ប្រទេសចិន បានតាមដាន និង គាំទ្រនូវវិធានការទាំងឡាយដែលលោកហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍នាពេលកន្លងមក ក្នុងការពារ និងថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា៕
ប្រភព៖ http://vodhotnews.com/01/04/2018/pol-china-support-hun-sen-to-continue-lead-cambodia-07/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា