រំភើបណាស! វីរបុរសហូល្លង់ Ruud van Nistelrooy មកដល់ខ្មែរភ្លាម បង្ហោះសារជានិយាយខ្មែរភ្លែត ថា…!
នៅរសៀលថ្ងៃនេះ អតីតកីឡាករបាល់ទាល់ដែលជាវីរបុរសហូល្លង់ Ruud van Nistelrooy ធ្លាប់លេងឲ្យក្លឹបធំៗដូចជា បិសាចក្រហម Manchester United និង អធិរាជស Real Madrid បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ។



ការមកដល់របស់លោកគឺដើម្បីចូលរួមនាំយកពានរង្វាន់ UEFA Champions League មកកាន់ទឹកដីកម្ពុជា ចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី៤ ខែមេសា នេះ តាមរយៈក្រុមហ៊ុនស្រាបៀរ Heineken។ លោក Ruud van Nistelrooy ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។

ភ្លាមៗនោះ លោកក៏បានបង្ហោះសារនិងរូបថតនៅពេលមកដល់ព្រលានយន្ដហោះ តែម្ដង នៅលើគណនី Twitter ដោយរៀបរាប់ថា៖

“Thank you Cambodia for the warm welcome!
Sour Sday! Sour Sday Kampuchea!
#ShareTheTrophy
@Heineken
@ChampionsLeague”
ដែលមានន័យ «អរគុណកម្ពុជា សម្រាប់ការស្វាគមន៍ដ៏កក់ក្ដៅ! សួស្ដី សួស្ដីកម្ពុជា!»

គ្រាន់តែឃើញបែបនេះ ពិតជារំភើបចិត្តមែនទែន ពិសេសលោកបានដាក់ emoji ជាទង់ជាតិខ្មែរទៀតផង! ហើយសម្រាប់ការចូលរួមកម្មវិធីដ៏អស្ចារ្យនេះ សូមប្រិយមិត្តចូលទៅកាន់ផេក https://www.facebook.com/heineken/ ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា