ក្មេងអច្ឆរិយៈ! មិនដឹងក្នុងខ្លួនមានធាតុអីខ្លះទេ គ្រាន់តែប៉ះអំពូល LED ឆេះភ្លឺចែស!
ក្មេងប្រុសជំទង់ម្នាក់ជនជាតិឥណ្ឌា បានបង្កការភ្ញាក់ផ្អើល ពេញអ៊ីនធើណែត ដោយអះអាងថា ខ្លួនមានថាមពលចម្លែក គ្រាន់តែយកខ្លួនប៉ះកំពូល LED ស្រាប់តែអំពូលនោះឆេះ ដោយគ្មានខ្សែភ្លើងតភ្ជាប់អ្វីឡើយ។


គេអាចយកដៃ ជើង ក្បាល ទៅប៉ះអំពូល LED ហើយពិតជាចេញភ្លើងឆេះទាំងអស់។ ជារឿងដ៏កម្រ និង អស្ចារ្យមួយ ប៉ុន្ដែបើពន្យល់តាមបែបវិទ្យាសាស្រ្តវិញ គឺមិនសូវជាព្រឺសម្បុរប៉ុន្មានទេ។ យោងតាមអ្នកវិទ្យាសាស្រ្ត រាងកាយយើងអាចមានធាតុបង្កើតអគ្គិសនីខ្លាំងក្លាបែបនេះ បណ្ដាលមកពីរាងកាយមានផ្ទុកជាតិអំបិលខ្ពស់។


អ្នកដែលបែកញើសខ្លាំង ជាមនុស្សដែលមានជាតិអំបិលខ្ពស់។ ប្រសិនបើជាតិអំបិលច្រើនខុសធម្មតា រាងកាយពិតជាអាចបង្កើតអគ្គិសនីបានមែន។ ដូច្នេះ ការពន្យល់ដូច្នេះ ពិតជាសមហេតុសមផល ដូចនឹងករណីក្មេងប្រុសឥណ្ឌា អាចធ្វើឲ្យអំពូលភ្លើងឆេះ ដូចដែលបានឃើញ។


យ៉ាងណាមិញ ឪពុករបស់ក្មេងប្រុសនេះជឿថា នេះជាអំណោយដែលព្រះប្រទានដល់កូនរបស់លោក ហើយលោកទទួលយករឿងនេះដោយមិនតវ៉ាអ្វីឡើយ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា