ឥណ្ឌូនេស៊ីប្រកាសរដ្ឋក្នុងភាពអាសន្នករណីលេចធ្លាយនិងឆេះប្រេង
1634 Views
April 4, 2018
Tags: រដ្ឋាភិបាលឥណ្ឌូនេស៊ី
រដ្ឋាភិបាលឥណ្ឌូនេស៊ីប្រកាសដាក់រដ្ឋក្នុងស្ថានភាពប្រកាសអាសន្ន ដោយសារបញ្ហាការលេចធ្លាយប្រេងនិងឆេះឡើងនៅក្នុងឆ្នេរសមុទ្រនៅក្បែរកោះប័ណេអូ(Borneo)។
តាមការចុះផ្សាយរបស់សារព័ត៌មានBBC ការលេចធ្លាយនិងឆេះប្រេងនេះកើតឡើងតាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយបានបណ្តាលឲ្យអ្នកនេសាទចំនួន៤នាក់បានស្លាប់នៅកំពង់ផែនៃទីក្រុងបាលីកផាផាន(Palikpapan)។
អាជ្ញាធរបានថ្លែងថា ពួកគេមិនទាន់បានដឹងច្បាស់ពីមូលហេតុនៃការលេចធ្លាយនេះនៅឡើយ ចំណែកចំនួនការធ្លាយ និងឆេះកាន់តែកើនឡើង។ ចំណែកប្រជាពលរដ្ឋកំពុងតែមានបញ្ហាប៉ះពាល់ផ្នែកសុខភាពដូចជា ពិបាកដកដង្ហើម វិលមុខចងក្អួតចង្អោរជាដើម។ មន្ត្រីជំនាញរកឃើញថា បញ្ហាសុខភាពប្រជាពលរដ្ឋនេះកើតឡើងចាប់តាំងពីភ្លើងឆេះប្រេងនោះ។
ការលេចធ្លាយប្រេងនេះ ក៏កំពុងតែគំរាមកំហែងដល់ជីវិតសត្វនៅក្នុងទឹកសមុទ្រដែរ កំពុងតែរាលដាលក្នុងផ្ទៃសមុទ្រចំនួន១២គីឡូម៉ែត្រ។
Tags: រដ្ឋាភិបាលឥណ្ឌូនេស៊ី

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា