Conor McGregor ស្ទាក់វាយឡានក្រុងដៃគូរប្រកួតបន្ទាប់ពីសន្និសិទការសែត
កំពូលអ្នកប្រដាល់ក្នុងទ្រុងដ៏ល្បីល្បាញ McGregor ត្រូវបានគេថតជាប់សកម្មភាព ស្ទាក់វាយឡានក្រុងដៃគូរប្រកួតរបស់ខ្លួន បន្ទាប់បីធ្វើសន្និសិទការសែតរួចរាល់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍នៅក្នុង មជ្ឈមណ្ឌល Barclays ទីក្រុង New York។

តាមរយៈរបាយការណ៍ពីក្រុមស៊ើអង្កេតបានឲ្យដឹងថាមានកីឡាករម្នាក់នៅក្នុងចំណោមកីឡាករផ្សេងៗទៀតដែលនៅក្នុងឡានក្រុងនោះបានទទួលរងរបួសពីការវាយប្រហារដោយ Mcgregor។

ជាមួយគ្នានោះដែរបន្ទាប់ពីសកម្មភាពដ៏កម្រោលរបស់កីឡាកររូបនេះ គឺ Mcgreggor អាចនឹងត្រូវប្រឈមជាមួយនឹងការចាប់ខ្លួនដោយសារតែទង្វើររប់ខ្លួន ហើយក្នុងនោះមានវីឌីអូជាច្រើនរបស់កីឡាកររូបនេះវាយមកលើឡានក្រុងត្រូវបាន បង្ហោះចូលទៅក្នុងបណ្តាញសង្គមនានាផងដែរ។


យ់ាងណាមិញគេនៅមិនទាន់ដឹងហេតុផលដែលធ្វើឲ្យកីឡាកររូបនេះផ្ទុះកំហឹងនៅឡើយទេ ស្របពេលដែលនៅក្នុងវីឌីអូជាច្រើនដែលបានបង្ហាញចូលទៅ ក្នុងបណ្តាញសង្គមគេបានឃើញថា Mcgregor ហាក់មានកំហឹងយ៉ាង ពុះកញ្ជ្រោលខ្លាំង៕
ប្រភព៖ Fox news
ដោយ៖ ណារ៉ុង





គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា