មកមើលគំនូរព្រាងរបស់ម្ចាស់ស្នាដៃក្លោងទ្វារ«សង្ក្រាន្ដព្រៃវែង» ពិតជាមិនសរសើរមិនបាន!
ខណៈពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់ នៅតាមក្រុងនិងខេត្តពាសពេញប្រទេសកម្ពុជា កំពុងតែសស្រាក់សស្រាំរវល់រៀបចំការតុបតែង ដើម្បីត្រៀមទទួលឆ្នាំថ្មី ពិសេសគឺស្នាដៃក្លោងទ្វារសង្ក្រាន្ដដែលមានការច្នៃប្រឌិត យ៉ាងស្រស់ស្អាតម៉្យាងម្នាក់។



ក្នុងចំណោមខេត្តក្រុងដែលកំពុងតែសង់ក្លោងទ្វារសង្រ្កាន្ដ គេសង្កេតឃើញថា ខ្លោងទ្វារនៅខេត្តព្រៃវែងកំពុងតែទទួលបានការសរសើរមិនដាច់ពីមាត់ ពីមហាជន ពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។ ពេលនេះ ម្ចាស់ស្នាដៃផ្ទាល់ដែលមានគណនីឈ្មោះ San Art បានបង្ហោះរូបភាពពីគំនូរព្រាងរបស់ក្លោងទ្វារសង្ក្រាន្ដដែលខ្លួនបានគូរចេញពីគំនិតច្នៃប្រឌិតដោយផ្ទាល់។






លោក San Art បានបង្ហោះថា៖
«ក្លោងទ្វាសង្ក្រាន្តឆ្នាំថ្មីដែលបានចាកដោតបេះដូង ប្រជាពលរដ្ឋខេត្តព្រៃវែង ពិតជាអរគុណយ៉ាងជ្រាលជ្រៅ ដែលបានផ្តល់ឱកាសដល់ខ្ញុំដើម្បីបញ្ចេញសម្ថភាព ក្នុងការបញ្ចេញស្នាដៃដើម្បីលំអរ សោភ័ណភាព ក្នុងន័យស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី
ជូនពរប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ជួបតែសំណាងល្អ សុខភាពល្អ និងរកសុីទទួលទានមានបានគ្រប់ៗគ្នាក្នុងឆ្នាំថ្មីនេះ៚ »



ចុះប្រិយមិត្តយល់ថាពិតជាស្អាតមែនទេ? សម្រាប់ admin គឺពេញចិត្តពេញថ្លើមតែម្ដង ហើយក៏សូមសរសើរលោក San Art ដោយស្មោះ!
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា