ព្រឹកនេះ ស្ពានអាកាសផ្សារដីហុយ ត្រូវដាក់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ជាបណ្ដោះអាសន្ន អនុញ្ញតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
993 Views
April 12, 2018
(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់ក្នុងរយៈពេល២ថ្ងៃ ខាងមុខនេះ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព បើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាសផ្សារដីហុយ ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

ក្រោយពីការសាងសង់ចប់រួចរាល់ ស្ពានអាកាសផ្សារដីហុយនេះ នឹងរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរ នៅលើវិថីសហព័ន្ធរុស្សី។

សូមសម្រាបថា ស្ពានអាកាសផ្សារដីហុយ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពី ចុងខែសីហា២០១៦ ហើយបានបញ្ចប់ និងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨៕






ប្រភព៖ http://www.freshnewsasia.com/index.php/en/83959-2018-04-12-00-05-07.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា