បុណ្យចូលឆ្នាំថ្មី៣ថ្ងៃ! ទេសចរទៅកម្សាន្ត ខេត្តបន្ទាយមានជ័យ កើនឡើង តែប្រាសាទបន្ទាយឆ្មារ ចំនួនភ្ញៀវបែរជាថយចុះទៅវិញ
(បន្ទាយមានជ័យ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃមកនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅទស្សនាកម្សាន្តតាមកម្មវិធីសង្ក្រាន្ត និងរមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តបន្ទាយមានជ័យ មានការកើនឡើងដូចខេត្តដទៃដែរ ប៉ុន្តែបើគិតដោយឡែក រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីមួយក្នុងខេត្តភាគពាយ័ព្យនេះ គឺប្រាសាទបន្ទាយឆ្មារ ចំនួនភ្ញៀវទៅកម្សាន្តបែរជាថយចុះទៅវិញ។

ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ លោក ឈឿន សេរីវុធ ប្រាប់ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី១៧ ខែមេសានេះថា នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃនេះ ភ្ញៀវជាតិដែលទៅលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ១៦៣,១៦២នាក់ កើនឡើងជាង ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ឯភ្ញៀវបរទេសមានតែ ៨៤នាក់ប៉ុណ្ណោះ ពោលតិចជាងឆ្នាំ២០១៧។

លោកប្រធានបានបន្តថា ភ្ញៀវទេសចរដែលទៅកម្សាន្តច្រើនជាងគេ មាននៅទីតាំងសង្ក្រាន្តបន្ទាយមានជ័យ ស្ថិតនៅសួនមានជ័យ និងផ្លូវប្រជាប្រិយ ស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ដែលមានទេសចរទៅទស្សនាកម្សាន្តជិត ៥ម៉ឺននាក់។ នៅទីតាំងសង្ក្រាន្តប៉ោយប៉ែត ដែលបានរៀបចំធំលើកដំបូង ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល និងនៅផ្លូវផ្សាររាត្រី ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក៏ទទួលបានភ្ញៀវប្រមាណ ៣ម៉ឺននាក់ដែរ។

ដោយឡែក ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយឆ្មារ ដែលរៀបចំធំលើកដំបូង ស្ថិតនៅបរិវេណប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកវិញ បែរជាមានភ្ញៀវទៅកម្សាន្តតែជាង ២ម៉ឺននាក់ប៉ុណ្ណោះ ពោលតិចជាងឆ្នាំ២០១៧ ដែលមានដល់ជាង ៣ម៉ឺននាក់។

លោកបន្ថែមទៀតថា នៅរមណីយដ្ឋានអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក មានភ្ញៀវទៅកម្សាន្តប្រមាណ ៣ម៉ឺននាក់ គឺកើនឡើងតិចតួច បើប្រៀបធៀបនឹងឆ្នាំមុន។ ក្រៅពីនោះ ភ្ញៀវទៅកម្សាន្តតាមរមណីយដ្ឋានកែច្នៃ ដូចជា សួនស្មេហ៍ជនបទ តាមភ្នំមានថ្មស្រួចៗ និងល្អាង តាមទីមានទឹក និងវត្តអារាមជាដើម ប៉ុន្តែចំនួនភ្ញៀវទៅកម្សាន្តតាមីវត្តអារាមនានា ក៏ធ្លាក់ចុះទាបជាងឆ្នាំណាណាទាំងអស់ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៨នេះ៕

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84379-2018-04-17-10-11-18.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា