គោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ជីវិតខ្លួនឯង! ស្លាប់១៥នាក់ និង២៥នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែមេសាម្សិលមិញ
573 Views
April 18, 2018
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១៥នាក់បានស្លាប់ និង៣៥នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែមេសាម្សិលមិញ។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង២១លើក បណ្តាលឲ្យខូចខាតម៉ូតូ២៤គ្រឿង រថយន្តតូច១១គ្រឿង ហើយមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកល្មើសល្បឿន៦លើក មិនគោរពសិទ្ធិ៣លើក ប្រជែង២លើក បត់គ្រោះថ្នាក់២លើក ស្រវឹង២លើក មិនប្រកាន់ស្តាំ៥លើក និងងងុយដេក១លើក៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84394-2018-04-18-00-23-35.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា