សង្ក្រាន្តព្រៃវែង ទទួលបានទេសចរជាតិ-អន្តរជាតិជាង ២២ម៉ឺននាក់ ខណៈសន្តិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រសើរ
(ព្រៃវែង)៖ តាមរបាយការណ៍ដែលបង្ហាញពីស្ថិតិភ្ញៀវទេសចរ នាព្រឹត្តិការណ៍សង្ក្រាន្តតាមរាជធានី-ខេត្ត បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា កន្លងទៅនេះ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិបានទៅទស្សនាកម្សាន្តជាង ២២ម៉ឺននាក់។

ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំង២២ម៉ឺននាក់ ពិតជាទទួលបាននូវភាពសប្បាយខ្លាំង មិនអាចបំភ្លេចបាន ចំពោះកម្មវិធីប្លែកៗ របាំ ល្បែងប្រជាប្រិយប្រឡងចម្រៀង ប្រឡងស្រីស្រស់ប្រុសស្អាត ប្រឡងបវរកញ្ញាវ័យចំណាស់ លេងទឹកនៅតំបន់ត្រជាក់ចិត្ត ប្រកួតរើសស្តេចអុកដង្ហែព្យុះយាត្រាតំណាងមន្ទីរ វិស័យ និងស្រុក-ក្រុងទាំង១៣ ការតាំងពិព័រណ៍ខ្មែរគ្រប់ប្រភេទ ការតាំងលក់នំចំណីខ្មែរកាលសម័យទស្សវត្សទី៨០ ការបង្ហាញក្បាច់គុនល្បុក្កតោ ចាប៉ី អាយ៉ៃ ល្ខោនខោល ល្ខោនស្បែកធំ ល្ខោនបាសាក់ កំប្លែង និងការប្រគុំតន្ត្រី មដោយតារាចម្រៀង និងតារាភាពយន្តល្បីៗនៅទូទាំងកម្ពុជាផងដែរ។

អ្វីដែលកាន់តែអស្ចារ្យទៅទៀត សង្ក្រាន្តព្រៃវែង ក្រោមម្លប់នៃសន្តិភាព បងប្អូនដើរលេងកម្សាន្តសប្បាយប្រកបដោយសុខសុវត្ថិភាព
ក្រោមការពារ និងរៀបចំសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់កងកម្លាំងគ្រប់ប្រភេទ ពុំមានរឿងអាក្រក់ណាមួយកើតឡើងឡើយ៕
































ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84387-2018-04-17-11-56-41.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា