គ្រាន់តែអ្នកទោស១រូបរត់ចេញពីពន្ធធនាគារ រដ្ឋមន្រ្ដីជប៉ុនចេញមុខសុំទោសជាសាធារណៈ ថែមទាំង…
អ្នកទោសជនជាតិជប៉ុនមួយរូបដែលមានឈ្មោះថា Tatsuma Hirao អាយុ២៧ឆ្នាំ កំពុងតែធ្វើឲ្យអាជ្ញាធរពេញផ្ទៃប្រទេស រួមទាំងរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ជប៉ុនឈឺក្បាលហើយ ក្រោយពីអ្នកទោសរូបនេះ បានលួចចេញពីពន្ធធនាគារ។

អ្នកទោស Tatsuma Hirao ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគាររយៈពេល៥ឆ្នាំកន្លះ ក្រោយពីជាប់ទោសពីបទលួច។ ពេលនេះរូបគេបានរត់ចេញពីពន្ធធនាគារអស់រយៈពេល៩ថ្ងៃហើយ និង ត្រូវបានគេសង្ស័យថា កំពុងតែលួចទូរស័ព្ទ ឡាន បន្ដទៀត។ រហូតមកដល់ពេលនេះ អាជ្ញាធរជប៉ុន មិនទាន់ចាប់ចោររូបនេះបាននៅឡើយទេ ធ្វើឲ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ជប៉ុន លោក Yoko Kamikawa បានចេញមុខសុំទោសដល់ប្រជាជន ព្រោះករណីនេះបង្កការព្រួយបារម្ភដល់ប្រជាជនចាស់ៗដែលរស់នៅម្នាក់ឯង និង បង្កបញ្ហាដូចជា ស្ទះចរាចរណ៍នៅចំណុចដែលប៉ូលីសឆែកឆេរ។ លោកពិតជាសុំទោស។


មិនតែប៉ុណ្ណោះ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបន្ថែមកម្លាំងប៉ូលីសសរុបដល់ទៅ ៦៦០០នាក់ ដើម្បីស្វែករកចាប់ខ្លួនអ្នកទោសជើងល្អរូបនេះនៅលើកោះមួយ ដែលគេជឿថា បុរសនោះកំពុងតែគេចខ្លួន។ គេថែមទាំងដាក់ពង្រាយកម្លាំងការពារ ៩៦នាក់ ដើម្បីការពារតាមសាលារៀនទៀតផង៕


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា