បុរសពិការផ្ទៃមុខ ក្រទ្រព្យសម្បត្តិ មានតែសេចក្តីស្នេហា… ចូលពិធីកត់ចំណងដៃ ជាមួយស្រីស្អាត

1887 Views
April 20, 2018

សង្គមអនឡាញ​បាននាំគ្នាសែរ រឿងស្នេហាមួយគូនៅប្រទេសថៃ  ដែលនារីម្នាក់ស្អាតស្រស់ប្រិមប្រិយ មិនចាញ់តារាប៉ុន្មានឡើយ  បានចូលពិធីចងដៃ ជាមួយបុរសពិការផ្ទៃមុខម្នាក់  អត់ស្អាតហើយ ក្រទ្រព្យសម្បត្តិទៀត ធ្វើឲ្យបុរសនៅក្នុងភូមិច្រណែនគ្រប់គ្នា ។

ហ្វេសប៊ុកឈ្មោះ Pu Aramboy បានផុសរូបភាព និង ខ្លឹមសារស្តីពីរឿងរ៉ាវស្នេហាមួយគូ  ដែលចាត់ទុក​កម្រនឹងមានច្រើននៅលើលោកយើ់ងនេះ  នោះគឺស្នេហារវាង «បុរសពិការមុខ ជាមួយនារីដ៏ស្រស់ស្អាត រាងស្រឡូន»  ដែលធ្វើឲ្យបុរសៗក្នុងភូមិច្រណែនមិនស្ទើរឡើយ  ។ បុរសពិការមុខនិយាយថា «រីករាយណាស់ដែលបាននាងស្រឡាញ់… យុវជនដែលនៅលីវក្នុងភូមិ អាចនឹងសម្លាប់ខ្លួនដោយសារស្រណែនខ្ញុំ… ខ្ញុំគ្មានមាសប្រាក់ទ្រព្យ  បណ្ណាការ តែអាចនៅជាមួយគ្នា​បាន…» ។

បន្ទាប់ពីផុសរូបភាពទៅ  សង្គមមេឌាបានចូលមកចុច  Like និង Share យ៉ាងច្រើន  អ្នកខ្លះ​អបអរ​ដោយក្តី​សាទរ​នឹងស្នេហាមិនរើសវណ្ណៈ  មិនរើសរូបរាង   តែក៏មាន មនុស្សជាច្រើនមិនជឿលើទិដ្ឋភាព នេះឡើយ  ដោយនាំគ្នាសង្ស័យថា  តើនេះជាការរៀបចំឆាកថតឬយ៉ាងណា ?  ចុងក្រោយធ្វើឲ្យសាម៉ីខ្លួន Comment តបទៅវិញដោយគ្មានលាក់លៀមថា «គ្រប់យ៉ាងជារឿងពិតទាំងអស់» ។ បុរសនោះបាននិយាយទៀតថា «ខ្លួនគេរស់នៅក្នុងភូមិជាមួយគ្នា  ទម្រាំតែដឹងរឿងស្នេហ៍របស់ខ្ញុំ  ទាំងក្មេង ទាំងចាស់ទុំនាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា  ធ្វើឲ្យចាស់ៗក្នុងភូមិ នាំគ្នាមកចងដៃ ឲ្យពរគូស្នេហ៍ មិនរើសអើងនេះទៅ!!» ។

ព័ត៌មានមិនបានបញ្ជាក់ថា  គូស្នេហ៍នេះនៅភូមិឃុំស្រុកខេត្តណាឡើយ  ដឹងតែកើតឡើងនៅប្រទេសថៃប៉ុណ្ណោះ ៕

រូបភាព និង ខ្លឹមសារ เฟซบุ๊ก Pu Aramboy

Facebook Comment

Related Articles