អស្ចារ្យ! យន្ដហោះផ្ទុះម៉ាស៊ីនម្ខាង ត្រូវបានភីឡុតស្រ្ដីចុះចតដោយជោគជ័យជួយជីវិតមនុស្សដល់ទៅ…
កាលពីពេលថ្មីៗនេះ ភីឡុតស្រ្ដីម្នាក់បានក្លាយជាវីរនារី ជួយសង្គ្រោះជីវិតអ្នកដំណើរនៅលើយន្ដហោះ ជើងហោះហើរ Southwest 1380 ហើយត្រូវបានគេស្ញើចសរសើរគ្រប់ៗគ្នា ព្រោះតែស្មារតីរឹងប៉ឹង ស្ងប់ស្ងាត់របស់លោកស្រី ដែលអាចគ្រប់គ្រងស្ថានការណ៍ដ៏គួរឲ្យភ័យតក់ស្លុតនាពេលនោះបាន។



ភីឡុតស្រ្ដីរូបនេះត្រូវបានគេដឹងថាមានឈ្មោះ Tammie Jo Shults ដែលគាត់ជាអតីតភីឡុតទ័ពជើងទឹករបស់អាមេរិក។ នៅក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់នោះ អ្នកដំណើរចាប់ផ្ដើមស្រែកចលាចល ដាក់ម៉ាសអុកស៊ីសែន ព្រោះតែយន្ដហោះត្រូវបានផ្ទុះម៉ាស៊ីនម្ខាង ហើយផ្ទុះកញ្ចក់បង្អួចទៀតផង ធ្វើឲ្យអ្នកដំណើរម្នាក់ស្លាប់ និង មានអ្នករបួស៧នាក់ទៀត។ ពេលនោះ ភីឡុតស្រីនៅតែមានស្មារតីរឹងប៉ឹង ហើយចុះចតយន្ដហោះបានដោយសុវត្ថិភាព។


លោកស្រីភីឡុតបានជួយសង្គ្រោះជីវិតអ្នកដំណើរសរុប ១៤៨នាក់ ធ្វើឲ្យគេទះដៃ សរសើរមិនដាច់ពីមាត់ចំពោះស្មារតីដ៏ស្ងប់ស្ងាត់ រឹងប៉ឹងរបស់គាត់។ អ្នកខ្លះបាននិយាយថា លោកស្រីពិតជាវីរនារីរបស់អាមេរិកពិតៗ! យើងក៏សូមគោរពកោតសរសើរលោកស្រីផងដែរ។ យ៉ាងណាមិញ អ្នកជំនាញស៊ើបអង្កេតមិនទាន់រកឃើញមូលហេតុដែលបណ្ដាលឲ្យយន្ដហោះផ្ទុះម៉ាស៊ីន ស្ទើរតែសម្លាប់អ្នកដំណើរទាំងអស់ បែបនេះនៅឡើយទេ។




ប្រភព៖ mercurynews https://www.mercurynews.com/2018/04/18/tammie-jo-shults-she-calmly-landed-the-southwest-flight-and-broke-barriers-as-a-fighter-pilot/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា