អគ្គនាយកស៊ីម៉ាក់៖ ផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងវិស័យដោះមីន ធ្វើឲ្យភាគីជប៉ុនជួយគាំទ្របានយ៉ាងពេញទំហឹង!
(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃសុក្រ ០៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានទទួលស្វាគមន៍គណៈប្រតិភូក្រសួងការបរទេសជប៉ុន ស្ថានទូតជប៉ុន និងភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន ដើម្បីពិនិត្យវាយតំលៃលើវឌ្ឍនភាព នៃការអនុវត្តគំរោងជំនួយជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលគាំទ្រដល់សកម្មភាព របស់អង្គភាពស៊ីម៉ាក់។

លោកអគ្គនាយកបានថ្លែងថា គិតរហូតមកដល់ពេលនេះ អង្គភាពស៊ីម៉ាក់បានកំទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមបានជាង២លាន៧សែនគ្រាប់ ហើយប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាដៃគូយ៉ាងសំខាន់ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពកំចាត់មីន។

លោក ហេង រតនា បានបញ្ជាក់ថា «ជាមួយផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ធ្វើឲ្យភាគីជប៉ុនអាចជួយគាំទ្របានយ៉ាងពេញទំហឹងដល់សកម្មភាពបោសសម្អាតមីនរបស់ស៊ីម៉ាក់»។

ជាមួយគ្នានេះអគ្គនាយកស៊ីម៉ាក់រូបនេះ ក៏មានគម្រោងនឹងជួបភ្ញៀវនៅចំការមីនផ្ទាល់តែម្តង ដើម្បីស្វែងយល់កាន់តែច្បាស់ថែមទៀត នូវតំរូវការ និងសំនូមពររបស់ប្រជាពលរដ្ឋ។

លោកថា ការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅច្រើននៅឡើយ។ សំរាមជាគ្រាប់គ្រប់ប្រភេទសល់ពីសង្គ្រាមជាង៣០ឆ្នាំ ប្រាកដណាស់ត្រូវការពេលសំអាតច្រើនឆ្នាំទើបអាចធ្វើឲ្យទឹកដីកម្ពុជា ទាំងមូលមានសុខសុវតិ្ថភាព និងស្រស់បំព្រងឡើងវិញ៕




ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/84698-2018-04-20-13-05-12.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា