បញ្ហាសុវត្ថិភាពចំណីអាហារនៅប្រទេសវៀតណាម
ទាក់ទងបញ្ហាម្ហូបអាហារប្រទេសនេះ កំពុងជួបប្រទះបញ្ហាគុណភាព។ បន្លែមួយចំនួនសហភាពអឺរ៉ុបឈប់បញ្ជាទិញពីវៀតណាម។
របាយការណ៍សិក្សារបស់ធនាគារពិភពលោកកាលពីឆ្នាំ២០១៦ បានបង្ហាញថា ប្រទេសដៃគូពាណិជ្ជកម្មរបស់វៀតណាមបានបង្ហាញក្តីព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ ហើយស្នើរដ្ឋាភិបាលនៃប្រទេសនេះធ្វើកំណែទម្រង់។
ធនាគារពិភពលោកក៏បានផ្តល់អនុសាសន៍មួយចំនួនដែរដូចជា ការពង្រឹងការត្រួតពិនិត្យ ស្រាវជ្រាវរកភស្តុតាងដែលបញ្ជាក់ពីអាហារមួយមានបញ្ហា រៀបចំទិន្នន័យប្រភេទអាហារដែលគ្រោះថ្នាក់និងចាត់វិធានការដោះស្រាយ។
របាយការណ៍រដ្ឋាភិបាលវៀតណាមបង្ហាញថា ១១ខែក្នុងឆ្នាំ២០១៧ មានករណីពុលអាហារបណ្តាលឲ្យស្លាប់២២នាក់ និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំនួន៣ ១៤៧នាក់។ របាយការណ៍រដ្ឋបញ្ជាក់ថា ចំនួនអ្នកស្លាប់មានចំនួនកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ការពុលអាហារនេះកំពុងតែស្ថិតនៅជាកង្វល់ធំរបស់រដ្ឋាភិបាលវៀតណាម ដែលត្រូវស្វែងរកដំណោះស្រាយ។
របាយការណ៍ក្រុមស្រាវជ្រាវរបស់រដ្ឋសភាវៀតណាមបង្ហាញថា ចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០១៦គឺ ៨,៥ភាគរយនៃបន្លែផ្លែឈើ មានប្រើប្រាស់សារធាតុគីមីលើសកំណត់ដែលអាចប្រឈមដល់សុភាពអ្នកប្រើប្រាស់ ហើយបញ្ហានេះពាក់ព័ន្ធដល់កសិដ្ឋានចំនួន៥៧ ៤០០។
ចំណែកការសិក្សាមួយទៀតបង្ហាញថា ការពិសោធន៍សាច់ជ្រូកនៅក្នុងទីក្រុងហាណូយ និងហូជីមិញ គឺ៣០ទៅ៤០ភាគរយមានផ្ទុកវីរុសម្យ៉ាងអាចប៉ះពាល់សុខភាព។
តាមការសិក្សារបស់វិទ្យាស្ថានជាតិសម្រាប់អាហារទ្រទ្រង់ជីវិតរបស់វៀតណាមបង្ហាញថា ពលរដ្ឋវៀតណាមម្នាក់ជាមធ្យមបរិភោគបន្លែ២០០ក្រាមក្នុងមួយថ្ងៃ ដែលចំនួននេះ ស្មើពាក់កណ្តាលនៃចំនួនដែលអង្គការសុខភាពពិភពលោកបានកំណត់។
ប៉ុន្តែអនុប្រធានវិទ្យាស្ថានមួយនេះលោកLe Bach Mai ថ្លែងថា ពលរដ្ឋទាំងអស់មិនគួរបរិភោគបន្លែច្រើនពេកនោះទេ ព្រោះមិនសូវប្រាកដពីសុវត្ថិភាពឡើយ។
ការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគអាហារមានជាតិពុលច្រើនលើសកំណត់ អាចប្រឈមមហារីកខួរក្បាល មហារីកគ្រាប់ឈាម និងក្រពេញប្រូត្រាតជាដើម។
ចុះរដ្ឋាភិបាលវៀតណាម កំពុងធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាទាំងនេះ?
តាមច្បាប់ស្តីពីសុវត្ថិភាពចំណីអាហាររបស់វៀតណាមកាលពីឆ្នាំ២០១៣ បានដាក់វិធានការរឹតបន្តឹងខ្លាំងទាំងការផលិតនៅក្នុងស្រុក និងការនាំចូលប្រភេទអាហារដែលប៉ះពាល់ដល់សុខភាព។
ច្បាប់នោះបានកំណត់រឹតបន្តឹងការនាំចូលចំណីហារដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យពីក្រុមអធិការកិច្ច និងមន្ត្រីគយ។ចំណែកនៅក្នុងប្រទេសក៏មានមន្ត្រីជំនាញចាំត្រួតពិនិត្យដូចគ្នានេះដែរ។
ច្បាប់ដែលមាន៣៤ទំព័រ និង៧២មាត្រានោះចែងទៀតថា ចំពោះអ្នកដែលផលិតនិងនាំចូលអាហារមានគ្រោះថ្នាក់អាចត្រូវបង់ប្រាក់សងការខូចខាតដល់ជនរងគ្រោះ និងផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌប្រឈមជាប់ពន្ធនាគារតាមទំហំទោសទៀតផង។
តាមការសិក្សារបស់ធនាគារពិភពលោកកាលពីខែមីនា ឆ្នាំ២០១៧ បង្ហាញថា ស្ថានភាពគ្រោះថ្នាក់ចំហីអាហារនៅវៀតណាមមានភាពប្រសើរឡើង ប៉ុន្តែស្ថិតនៅក្នុងចំណុចព្រួយបារម្ភនៅឡើយ។
ប្រភព៖ http://vodhotnews.com/20/04/2018/180420-vod-meta-g-heal-problem-at-vn-case-food-safety/

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា