នាយឧត្តមសេនីយ៍ គន់ គីម បន្តបំពាក់មេដាយការពារជាតិជូន អតីតយុទ្ធជន៣៦៥នាក់ នៅខេត្តកណ្តាល, យើងត្រូវខិតខំបន្ថែមទៀត គិតគូរពីជីវភាព និងសុខភាពរបស់អតីតយុទ្ធជនគ្រប់រូប
(កណ្តាល)៖ ល្ងាចថ្ងៃអង្គារ៍១០កើត ខែពិសាខ ឆ្នាំច សំរីទ្ធិស័ក ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូន សមាជិកអតីតយុទ្ធជនកម្ពុជាស្រុកល្វាឯម ខេត្តកណ្តាលចំនួន៣៦៥នាក់។

បន្ទាប់ពីបាននាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ជូនចំពោះបងប្អូនរួចមក នាយឧត្តមសេនីយ៍ បានលើកសសើរការខិតខំប្រឹងប្រែងរបស៎ថ្នាក់ដឹកនាំ ស.អ .ក គ្រប់ថ្នាក់ដែលបានយកចិត្តទុកដាក់ដល់ សមាជិក ស.អ.ក និងជម្រុញឲ្យថ្នាក់ដឹកនាំ ស.អ.ក យើងត្រូវខិតខំបន្ថែមទៀត ពិសេសគិតគូរពីជីវភាព និងសុខភាពរបស់ពួកគាត់ ព្រោះពួកគាត់ចាស់ៗហើយ និងសូមឲ្យបងប្អូនសមាជិក ស.អ.ក យើងត្រូវចេះជួយគ្នាពេលមានធុរះ និងត្រូវជួយរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋាន និងប៉ូលីសប៉ុស្តិ៍ ពេលមានរឿងអីមិនប្រក្រតីដើម្បី ភាពសុខសាន្តរបស់យើងទាំងអស់គ្នា។

នាយឧត្តមសេនីយ គន់ គីម បានក្រើនរំលឹក ដល់លោកមេឃុំ ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខាសមាគមឃុំទាំងអស់ ត្រូវបន្តចុះជួបសមាជិកតាមក្រុម តាមគ្រួសារ ហើយត្រូវសហការ ផ្តល់អាទិភាពជួយដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗ ឲ្យទទួលបាននូវសេវាសាធារណៈនានាដូចជា ការទទួលបាននូវជំនួយសង្រ្គោះបន្ទាន់, ការស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ និងការចូលរួមសកម្មភាពសង្គម ផ្សេងៗជាដើម។

លោកអគ្គលេខាធិការ បានថ្លែងបញ្ជាក់ទៀតថា «ជាការពិត បងប្អូនទាំងនោះសុទ្ធសឹងតែជាអ្នកដែលមានគុណបំណាច់ធំធេងណាស់ ចំពោះជាតិមាតុភូមិ ប៉ុន្តែកម្រិតជីវភាព ជាទូទៅ មិនមែនសុទ្ធតែល្អ គ្រាន់បើ ដូចៗគ្នានោះទេ។ ភាគច្រើន ជាអ្នកដែលមានជីវភាពទ័លក្រ ហើយលំបាក ខ្វះខាត ថែមទាំងមានសុខភាព ទ្រុឌទ្រោមថែមទៀត។ ទាំងនេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាល និងសមាគមត្រូវទទួលបន្ទុកទុកដោះស្រាយ»។

លោក ស៊ឹម សៀ យោធិននិវត្តន៍ រស់នៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ជំនួសមុខឲ្យសមាជិកអតីតយុទ្ធជន ដែលមកចូលរួមក្នុងពិធីនេះបានថ្លែងអំណរគុណដល់ សម្តេចតេជោ ដែលបានគិតគូរដល់ពួកគាត់ ដូចជា តម្លើងប្រាក់ខែជូនពួកគាត់ និងទទួលបានការព្យាបាលដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យជាដៃគូរជាមួយបេឡាសន្តិសុខសង្គម និងពេលនេះ បានផ្តល់មេដាយជូន ពួកគាត់ទៀត ពួកគាត់គ្មានថ្ងៃបំភ្លេចគុណសម្តេចឡើយ។



























ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/85056-2018-04-24-11-49-09.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា