លើសហើយ! ពេលស្លាប់ គេហាមមិនឲ្យស្លាប់នៅទីក្រុងនេះទេ ដឹងមូលហេតុ ដាច់ផ្ងារ!
កើតចាស់ឈឺស្លាប់ ជារឿងវាលវដ្ដសង្សារ ដែលគ្មាននរណាអាចចៀសផុតបាននោះទេ។ សេចក្ដីស្លាប់ទៀតសោត ក៏គ្មាននរណាអាចមេីលដឹងឬព្យាករណ៍ទុកមុនឡើយ។ សេចក្ដីស្លាប់អាចកើតឡើងគ្រប់ពេលវេលា ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ ប៉ុន្ដែ ចម្លែកអី មានទីក្រុងតូចមួយ នៅប្រទេសណ័រវេស គេហាមមិនឲ្យប្រជាជនស្លាប់នៅទីនោះឡើយ។ តើហេតុអ្វីទៅបានជាមានបំរាមហួសហេតុដល់ថ្នាក់នេះ?

ទីក្រុងតូចមួយនេះមានឈ្មោះថា Longyearbyen ដែលស្ថិតនៅភាគខាងត្បូងប្រទេសណ័រវេស។ ចាប់តាំងពីឆ្នាំ១៩៥០មក គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យស្លាប់នៅទីក្រុងនេះ។ មិនមែនមានន័យថា ប្រជាជនមានជីវិតអមតៈឡើយ តែចង់សំដៅថា នៅពេលដែលជិតដល់
ថ្ងៃស្លាប់ គឺប្រជាជនត្រូវតែចាកចេញទៅស្លាប់នៅកន្លែងផ្សេង ហើយក៏បញ្ចុះនៅទីក្រុងផ្សេងដែរ ព្រោះនេះជាច្បាប់ដែលគេបានចែង។

មូលហេតុនៅពីក្រោយរឿងនេះ មកពីទីក្រុងនេះស្ថិតនៅតំបន់ Artic Circle ដែលមានទឹកកក និង សីតណ្ហភាពត្រជាក់ខ្លាំងណាស់ ដល់ថ្នាក់លើសកម្រិតកកទៅទៀត។ ដូច្នេះហើយ អ្វីៗគ្រប់យ៉ាងគឺកក។ នៅពេលដែលបញ្ចុះសពមនុស្សស្លាប់ទៅ សាកសពមិនអាចត្រូវបំបែកធាតុបានឡើយ ពោលគឺនៅកកតែម្ដង មិនអាចក្លាយជាឆ្អឹងបានឡើយ។


កាលពីឆ្នាំ១៩១៨ ពិភពលោកបានផ្ទុះជម្ងឺផ្ដាសាយទ្រង់ទ្រាយធំមួយ ដែលកាចសាហាវ សម្លាប់មនុស្សប្រមាណ៥០ទៅ១០០លាននាក់។ ក្នុងនោះមានប្រជាជននៅទីក្រុង Longyearbyen ចំនួន១១នាក់ទេ ដែលបានស្លាប់ហើយបញ្ចុះនៅទីនោះ ហើយសពពិតជានៅកកមែន។ ដូច្នេះហើយ ចាប់តាំងពីឆ្នាំ១៩៥០ គេមិនហ៊ានបញ្ចុះសពនៅទីនោះទៀតទេ ដោយខ្លាចឆ្លងជម្ងឺ ហើយរដ្ឋាភិបាលក៏ចែងច្បាប់ថា ត្រូវទៅស្លាប់នៅទីកន្លែងផ្សេង។ អ្វីដែលមិននឹកស្មាន រយៈពេលជាង១០០ឆ្នាំ នៅឆ្នាំ១៩៩២ គេរកឃើញថា វីរុសផ្ដាសាយដ៏កាចសាហាវនោះ នៅមានជីវិតដដែលមែន គួរឲ្យភ័យខ្លាច។


ចាប់តាំងពីពេលនោះមក នៅពេលដែលមនុស្សឈឺជិតស្លាប់ គេត្រូវបញ្ចូនទៅឲ្យស្លាប់ និង បញ្ចុះនៅប្រទេសជីតខាង ហើយការស្លាប់នៅទីក្រុង Longyearbyen គឺជារឿងខុសច្បាប់៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា