ក្រោយ Messi កម្ពុជាទទួលរងរបួសគ្រូបង្វឹកជម្រើសជាតិកម្ពុជា ចាត់ទុកកីឡាកររូបនេះជា…………………….
ម៉ាត់ ណូរុន ដែលត្រូវបានទស្សនិកជនស្នេហាកីឡាបាល់ទាត់ខ្មែរ និងមិត្តភត្តិ រួមអាជីពផ្តល់រហ័សនាមថា “Messiខ្មែរ”បានទទួលរងរបួសដេរជាង ២០ ថ្នេរនៅក្រោមចង្ការរួចមក លោកប្រាក់ សុវណ្ណរ៉ាដែលជាគ្រូបង្វឹកធំ ក្រុមជម្រើសជាតិ បានបង្ហាញសារប៉ុន្មានម៉ាត់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន រួមជាមួយនឹងរូបភាពរបស់ម៉ាត់ ណូរុនផងដែរ។
នៅក្នុងគណនីសង្គម ហ្វេស ប៊ុក លោកគ្រូ ប្រាក់សុវណ្ណរ៉ាបានហៅ ម៉ាត់ ណូរុនថា ជានិត្តរូបរបស់ក្រុមគៅព្រៃកម្ពុជាអាយុក្រោម ២១ឆ្នាំ ហើយលោកក៏សង្ឃឹមថា កីឡាករវ័យក្មេងរូបនេះនឹងអាចត្រលប់មកជួយក្រុមវិញក្នុងពេលឆាប់ៗផងដែរ។
បញ្ជាក់ថា ម៉ាត់ ណូរុន បានទទួលរងរបួសក្រោមចង្ការយ៉ាងធ្ងន់ធ្ងរក្រោយមាន ការធាក់ពីកីឡាករ សិង្ហបុរី ក្នុងការប្រកួតកន្លងមក ដោយក្នុងនោះតាមរយៈ ការបង្ហាញរបស់សហព័ន្ធបាល់ទាត់កម្ពុជា គឺរបួសរបស់ Messi កម្ពុជាត្រូវបានដេរ ប្រមាណ ២១ថ្នេរនៅក្រោមចង្ការ៕







គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា