អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, គិតត្រឹមយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន១១គ្រឿងថែមទៀត
(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១១គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន១១គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូចំនួន៩គ្រឿង និងរ៉ឺម៉ក់កង់បីចំនួន២គ្រឿង។

បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕



ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86138-2018-05-07-00-06-38.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា