Kim Jong-un៖ “ អាមេរិកជាអ្នករារាំងសន្តិភាពក្នុងឧបទ្វីបកូរ៉េ”
លោក Kim Jong-un ដែលជាមេដឹកនាំប្រទេសកូរ៉េខាងជើងបានសម្តែងការរិះគន់ទៅកាន់សហរដ្ឋអាមេរិក និងបានចាត់ទុកថាប្រទេសមួយនេះជាអ្នកបំផ្លាញសន្តិភាព ដែលនឹងកើតមានឡើងនៅក្នុងឧបទ្វីបកូរ៉េ។


ការលើកឡើងរបស់លោក Kim Jong-un គឺដោយសារតែសហរដ្ឋអាមេរិក នៅតែបន្តការដាក់គំនាបផ្នែកយោធាទៅលើប្រទេសកូរ៉េខាងជើងទោះបីជា មេដឹកនាំកូរ៉េខាងជើងបានបង្ហាញសញ្ញាថានឹងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួនយ៉ាងណាក្តី។

យ៉ាងណាមិញរឿងនេះអាចនឹងក្លាយទៅជារនាំងសម្រាប់ជំនួបគ្នារវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង ដែលគេរំពឹងថានឹងកើតឡើងនាពេលដ៏ខ្លីខាងមុខ។

បញ្ជាក់ថាលោក Kim Jong-un មេដឹកនាំកូរ៉េខាងជើងបានបង្ហាញសញ្ញាបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្រោយពីដំណើរបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសសម្ព័ន្ធមិត្តចិន ហើយលោក Kim គឺជាមេដឹកនាំទីមួយរបស់កូរ៉េខាងជើងដែលបានឈានជើងជាន់ដីកូរ៉េខាងត្បូង បើគិតចាប់តាំងពីឆ្នាំ ១៩៥៣ ដែលជាឆ្នាំបញ្ចប់សង្រ្គាមកូរ៉េ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា