លោកសាំ ពិសិដ្ឋបញ្ជាក់ក្រោយផ្អើលចោរលួចកាត់ស្ពានបេឡេឬស្សីកែវ
លោកសាំ ពិសិដ្ឋដែលជាប្រធានមន្ទីសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបង្ហាញថាក្រុមចោរដែលលួចកាត់ដែកស្ពានបេឡេឬស្សីកែវកាលពីយប់មិញ គឺគ្រាន់តែជាក្រុមមុជទឹកចូលទៅយកកម្ទេចដែកដែលនៅសេសសល់ក្នុងទឹក ហើយបានឆ្លៀតឱកាសលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានប៉ុណ្ណោះ។

ការលើកឡើងរបស់លោកប្រធានមន្ទីគឺបានធ្វើឡើងក្រោយមានការភ្ញាក់ផ្អើលពីមហាជនយ៉ាងខ្លាំងដោយសារតែស្ពាននេះទើបតែធ្វើឡើង និងសម្ពោធឲ្យប្រើប្រាស់កាលពីម្សិលមិញតែប៉ុណ្ណោះ។

ជាមួយគ្នាដែរលោក សាំ ពិសិដ្ឋក៏បានបន្ថែមថាចំពោះស្ថានភាព និងគុណភាពស្ពាន គឺនៅដដែលមិនមានផលប៉ះពាល់អ្វីឡើយ ដែលបងប្អូនប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាធម្មតា។

ស្របគ្នានេះលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារក៏បានលើកឡើងដូចគ្នាដែរថា ក្រុមជនជាតិចាមដែលបានមកក្រោមស្ពានដែកទើបសម្ពោធនេះគឺដើម្បីមុជរាវដែកអេតចាយប៉ុណ្ណោះ មិនមែនមកលួចកាត់ដែកដូចព័ត៌មានបំប៉ោងឡើយ ហើយចំពោះរឿងនេះសមត្ថកិច្ចកំពុងតែធ្វើការហើយ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា