កម្ពុជាបង្ហាញពីសក្តានុពល នៃពហុកីឡាដ្ឋានមរតកតេជោ និងកីឡានៃសុបិន្ត ជូនដល់តំណាងក្រុមប្រឹក្សាកីឡាថ្នាក់តំបន់
(ភ្នំពេញ)៖ មហិច្ឆតា និងកីឡាក្នុងក្តីសុបិន្តទាំងឡាយរបស់កម្ពុជា ត្រូវបានយកទៅចាក់បញ្ចាំងជូនតំណាងចូលរួមនានា នៅក្នុងក្រុមប្រឹក្សាកីឡាអូឡាំពិក/សាមគ្គីអូឡាំពិក របស់វេទិកាថ្នាក់តំបន់អាស៊ី កាលពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ។ បន្ទាប់ពីការបិទជាផ្លូវការនូវវេទិកាដែលមានរយៈពេល០២ថ្ងៃនោះ តំណាងទាំងឡាយនៃគណៈកម្មាធិការកីឡាអូឡាំពិកជាតិមកពីប្រទេស អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ក៏ដូចជាក្រុមសាមគ្គីអូឡាំពិករបស់ ICO និង OCA បានរួមគ្នាធ្វើការទស្សនានៅក្នុងទីតាំងពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅជាយរាជធានីភ្នំពេញផងដែរ។ នេះបើតាមការដកស្រង់ព័ត៌មានពីគេហទំព័រ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council Of Asia) នៅល្ងាចថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

ជាមួយនឹងការលេងកីឡា កំពុងមានការកើនឡើងនូវសក្តានុពលខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគាំទ្រដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ រាជរដ្ឋាភិបាលកម្ពុជា និង NOCC ដែលដឹកនាំរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ជាចម្បង ទៅលើព្រឹត្តិការណ៍នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម SEA Games ជាលើកដំបូងបំផុត។
កីឡាស៊ីហ្គេម ដែលត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៥៩ គឺមានការចូលរួមពី NOCs មកពីប្រទេសចំនួន១១ និងក្រុមអត្តពលិកសរុបរាប់ពាន់នាក់។ ដូច្នេះដើម្បីផ្តល់ឲ្យពួកគេនូវទីតាំងប្រកួតទំនើបៗនោះ ពហុកីឡាដ្ឋានមរតកតេជោ នឹងមាននូវកីឡាដ្ឋានដ៏ធំ, អាងហែលទឹក, ភូមិដ្ឋានស្នាក់នៅនៃអត្តពលិក, ទីលានបាញ់កាំភ្លើង, តារាងវាយតិន្នីស, ទីលានវាយកូនហ្គោល និងមជ្ឈមណ្ឌលថែទាំងសុខភាព ព្រមទាំងកីឡា បូករួមទាំងការផ្តល់សេវាកម្មផ្សេងៗ និងទីតាំងជាច្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា តំណាងទាំងឡាយដែលចូលក្នុងវេទិកាថ្នាក់តំបន់ បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលកីឡាហែលទឹក ដែលទើបត្រូវបានកសាងរួចរាល់ ក៏ដូចជាទីស្នាក់ការកណ្តាលនៃពហុកីឡាដ្ឋាន ដូចដែលត្រូវបានបង្ហាញតាមរយៈគំរោង និងការរចនាចាក់ផ្សាយតាមរយៈវីដេអូស្ប៉តនោះផងដែរ។ ពហុកីឡាដ្ឋានដ៏សំខាន់នេះ ត្រូវបានឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២០ ហើយបើគិតទៅគឺ ០៣ឆ្នាំ មុនការប្រកួតកីឡាស៊ីហ្គេមចូលមកដល់៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86486-2018-05-09-13-20-34.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា