មិនគួរឲ្យជឿ! កូនក្រមុំធ្លាក់ឧទ្ធម្ភាគចក្រនៅរោងការគួរឲ្យរន្ធត់ ដល់ចុងក្រោយ… តោះចូលមេីលវីឌីអូ!
រឿងរ៉ាវដ៏គួរឲ្យភ័យរន្ធត់នេះ បានកើតឡើងនៅជិតទីក្រុង Sao Paulo ប្រទេសប្រេស៊ីល នៅក្នុងពិធិមង្គលការមួយកន្លែង ដែលកូនក្រមុំធ្វើដំណើរមកកាន់រោងការដោយជិះឧទ្ធម្ភាគចក្រយ៉ាងហ៊ឺហារ។

នៅពេលដែលឧទ្ធម្ភាគចក្រជិតចុះចតទៅហើយ ស្រាប់តែខុសបច្ចេកទេស ធ្លាក់បុកមកលើដីតែម្ដង។ ភ្លាមៗនោះឧទ្ធម្ភាគចក្រ ក៏ផ្ទុះឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ។ អ្វីដែលគេមិននឹកស្មាននោះគឺ អ្នកដែលជិះនៅក្នុងនោះទាំង៤នាក់ រួមទាំងកូនក្រមុំ រងរបួសតិចតួចបំផុត ហើយកូនក្រមុំផ្ទាល់វិញគឺមិនត្រូវរបួសតែម្ដង។ ពិតជាអាយុថ្លៃមែន! សំណាងណាស់ដែលពួកគេបានចេញពីឧទ្ធម្ភាគចក្រទាន់ពេលវេលា មុននឹងវាឆាបឆេះ។


ចំណែករឿងកាន់តែហួសចិត្តនោះគឺ ក្រោយពីរួចផុតពីស្លាប់ កូនក្រមុំមិនបានភ័យតក់ស្លុតអ្វីឡើយ ថែមទាំងចូលរួមពិធីមង្គលការបានដោយរលូន ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ទាំងឧទ្ធម្ភាគចក្រនៅឆេះមិនទាន់បាត់ផ្សែងផង។ យ៉ាងណាក៏សូមអបអរនាង និង មនុស្ស៣នាក់ទៀត ដែលរួចជីវិតពីគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះ៕


តោះមើលវីឌីអូ https://www.youtube.com/watch?time_continue=11&v=r2qqh7nUT2E
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា