មនុស្សល្អជឿកម្មផលពិតជាមាន! រកឃើញប្រាក់រាប់ម៉ឺនក្នុងហិបនេះហើយ ចុងក្រោយពួកគាត់បែរជា…
រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងលើប្ដីប្រពន្ធមួយគូ ដោយពួកគាត់ចៃដន្យ មានសំណាង បានប្រទះឃើញហិបចាស់មួយ នៅក្នុងសួនច្បារក្រោយផ្ទះ ដោយក្នុងនោះមានទឹកប្រាក់ គ្រឿងអលង្ការ គិតជាលុយប្រមាណ ៥២០០០ ដុល្លា ឯណោះ។

ពិតជាស្ទើរមិនគួរឲ្យជឿ ពួកគាត់ហាក់ដូចជាប្រទះបានកំណប់ទ្រព្យ ដូចក្នុងរឿងនិទាន ដោយមិនចាំបាច់ធ្វើការហត់។ ប៉ុន្ដែ ប្ដីប្រពន្ធពួកគាត់ បានឃើញអាស័យដ្ឋានរបស់អ្នកជិតខាងនៅក្នុងហិបនោះ។ មិនបង្អង់យូរ ពួកគាត់បានទៅសួរអ្នកជិតខាងថា ធ្លាប់មានចោរចូលគាស់ផ្ទះ លួចរបស់ឬអត់? អ្នកជិតខាងថា ធ្លាប់ កាលពីឆ្នាំ២០១១ គឺបាត់ហិបសុវត្ថិភាព ដែលប៉ូលីសក៏រកមិនឃើញដែរ។

ភ្លាមៗនោះ ប្ដីប្រពន្ធទាំងពីរក៏បានយកប្រអប់ហិបសុវត្ថិភាពនេះ ដែលមានតម្លៃជាង៥ម៉ឺនដុល្លានេះ ជូនដល់អ្នកជិតខាង ដែលជាម្ចាស់ដើមតែម្ដង ដោយមិនលោភលន់ទុកខ្លួនឯងឡើយ។ នៅពេលគេសួរថា ហេតុអ្វីបានជាឲ្យទៅគេវិញដូច្នេះ? ប្ដីប្រពន្ធនោះឆ្លើយថា វាមិនមែនជារបស់យើងឡើយ នេះជាកម្មផល តែកម្មផលល្អមួយ។

នេះពិតជាទង្វើដ៏ចិត្តល្អ មិនលោភលន់ នឹងលាភសក្ការៈដែលមិនមែនជារបស់ខ្លួន ហើយក៏ជួយត្រេកអរដល់អ្នកជិតខាងនោះ ដែលបាត់របស់អស់ច្រើនឆ្នាំទៅហើយ ប៉ុន្ដែនៅពេលដែលវាជារបស់យើង ចុងក្រោយ គឺនៅតែរបស់យើងមែន៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា