អ្នកទោស ១០៤ នាក់ដែលព្យាយាមធ្វើរដ្ឋប្រហារតួកគីត្រូវជាប់ពន្ធធនាគារ អស់មួយជីវិត
បន្ទាប់ពីរកឃើញថាជាប់ពាក់ព័ន្ធនឹងករណីរដ្ឋប្រហារកាលពីឆ្នាំ២០១៦ រួចមក អតីតកងកម្លាំងយោធាប្រទេសតួកគីចំនួន ១០៤ នាក់គឺត្រូវបានកាត់ទោសជាប់ ពន្ធធនាគារ អស់មួយជីវិត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជាតិ នៃប្រទេសតួកគី។

ជាមួយគ្នានេះដែរនៅក្នុងតុលាការ Izmir ស្ថិតនៅភាគខាងលិចប្រទេសតួកគី មនុស្សចំនួន ២១ នាក់ក៏ត្រូវបានកាត់ទោសជាប់ពន្ធធនាគារចំនួន ២០ឆ្នាំផងដែរ ស្របពេលដែល ៣១ នាក់ផ្សេងទៀតត្រូវបានគេដឹងថាតុលាការ បានកាត់ទោសពី ៧ឆ្នាំ ដល់ ១១ឆ្នាំ។

ប្រធានាធិបតី Erdogan បានចាត់ទុកខ្លួនលោកបានរួចផុតពីក្តីមរណៈ ក្រោយការប៉ុនប៉ងរដ្ឋប្រហារទទួលបរាជ័យ ដោយក្នុងនោះមាន មនុស្សយ៉ាងហោច ណាស់ ២៦០នាក់ស្លាប់បាត់បង់ជីវិត និង ២២០០នាក់ផ្សេងទៀតទទួលរងរបួស។

យ៉ាងណាមិញរដ្ឋាភិបាលលោក Erdogan បានចោទប្រកាន់ទៅលើមេដឹកនាំ ផ្នែកសាសនា Fethullah Gulen ជាអ្នកនៅពីក្រោយ រដ្ឋប្រហារកាលពីឆ្នាំ ២០១៦ ខណៈដែលលោក Gulen ដែលបានទៅរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក តាំងតែពីឆ្នាំ ១៩៩៩ បានច្រានចោលការចោទប្រកាន់ទាំងអស់នោះ។

ទោះជាយ៉ាងណាក៏ដោយ មានមតិរិះគន់ទៅលើលោកប្រធានាធិបតីប្រទេសតួកគី ផងដែរ ដោយក្នុងនោះគេបានចោទប្រកាន់ថាលោកប្រធានាធិបតីប្រើប្រាស់ គម្រោងរដ្ឋប្រហារដើម្បីគោលបំណងកេងចំណេញលើវិស័យនយោបាយរបស់ខ្លួន៕
ដោយ៖ វិសាល
ប្រភព៖ BBC
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា