ចូលរួមសោកស្តាយជនជាតិជប៉ុនព្យាយាមឡើងភ្នំ អេវឺរ៉េស បានស្លាប់បាត់ហើយ
Nobokazu Kuriki វ័យ ៣៥ ឆ្នាំ ជនជាតិជប៉ុនដែលព្យាយាមឡើងលើកំពូលភ្នំ អេវឺរ៉េស ត្រូវបានរដ្ឋាភិបាលប្រទេសនេប៉ា់ល់ប្រកាសថាបានស្លាប់បាត់បង់ជីវិត ហើយ។

ក្តីស្រម៉ៃរបស់ Kuriki ដែលក្លាយទៅជាមនុស្សទី ៨ ដែលបានឡើងទៅដល់កំពូលភ្នំ អេវឺរ៉េស ដែលខ្ពស់ជាងគេនៅក្នុងពិភពលោកត្រូវបានរលាយទាំងស្រុង ក្រោយពីរដ្ឋាភិបាល នេប៉ាល់ បានរកឃើញសាកសពរបស់បុរសជប៉ុនម្នាក់នេះ នៅក្នុងតង់របស់លោកក្នុងតំបន់ភ្នំ អេវឺរ៉េស។
ជាមួយគ្នានេះដែរលោក Kuriki គឺជាជនរងគ្រោះទី ២ ដែលបានស្លាប់ ដោយសារតែការព្យាយាមឡើងទៅលើកំពូលភ្នំ អេវឺរ៉េស ខណៈដែលកាលពីថ្ងៃ អាទិត្យកន្លងទៅក៏មានជនជាតិ ម៉ាសេដូនីម្នាក់បានស្លាប់ផងដែរ។

យ៉ាងណាក្តីតាមរយៈរបាយការណ៍កន្លងមក កាលពីឆ្នាំ ២០១២ Kuriki បានបាត់បង់ម្រាមដៃចំនួន ៩ ម្តងរួចមកហើយក្នុងការព្យាយាមឡើងភ្នំ អេវឺរ៉េស ក៏ប៉ុន្តែបន្ទាប់ពីជាសះស្បើយពីមុខរបួសនៅក្នុងឆ្នាំ ២០១៥ លោកនៅតែព្យាយាមឡើងវាជាបន្ត ក៏ប៉ុន្តែជាអកុសលនៅក្នុងឆ្នាំ ២០១៨ លោកត្រូវបានរកឃើញថាស្លាប់បាត់បង់ជីវិតនៅក្នុងតង់របស់ខ្លួន៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា