ក្រោយពីរៀបអភិសេកដូចក្នុងរឿងព្រេង ព្រះអង្គម្ចាស់ Harry និង ព្រះនាងបែរជាមិនអាចធ្វើរឿងមួយដូចប្ដីប្រពន្ធធម្មតា ព្រោះ…
បន្ទាប់ពីពិធីរៀបអភិសេកដ៏អធិកអធមរបស់ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស និង កញ្ញា Meghan Markle ដែលមានប្រជាពលរដ្ឋរាប់លាននាក់ទស្សនាការផ្សាយផ្ទាល់ កាលពីចុងសប្ដាហ៍កន្លងមកនោះ គូស្វាមីភរិយាថ្មីនេះនៅតែជាប្រធានបទក្ដៅគគុកសម្រាប់សារព័ត៌មាន។


ពិធីរៀបអភិសេករបស់អ្នកទាំងពីរបានទាក់ទាញចំណាប់អារម្មណ៍និងបង្កការរំជួលចិត្តជាច្រើនករណី ដោយសារតែ Meghan Markle ជារាស្រ្ដសាមញ្ញម្នាក់ ថែមទាំងជាជនជាតិអាមេរិក មានវាសនាខ្ពង់ខ្ពស់បានក្លាយជាកូនក្រមុំរបស់ព្រះអង្គ Harry ប្រៀបដូចជារឿងព្រេង Cinderella ក្លាយជាការពិត។


ទោះយើងមេីលពីខាងក្រៅ សេចក្ដីស្នេហានេះហាក់ដូចជានៅក្នុងរឿងនិទានមែន ប៉ុន្ដែនេះជាជីវិតពិត ហើយអ្នកទាំងពីរ មិនមែនរស់នៅសុខស្រួលលើគំនរទ្រព្យសម្បត្តិ នៅទំនេរ មិនបាច់ធ្វើការឡើយ។ រឿងដែលគេភ្ញាក់ផ្អើលនោះគឺ ក្រោយរៀបការរួច អ្នកទាំងពីរមិនមានពេលទៅដំណើរកម្សាន្ដក្រេបទឺកឃ្មុំ (honeymoon) ដូចជាគូស្វាមីភរិយារាស្រ្ដសាមញ្ញឡើយ។


នៅសប្ដាហ៍នេះ អ្នកទាំងពីរត្រូវចាប់ផ្ដើមបំពេញកិច្ចការងាររៀងៗខ្លួន។ កូនក្រមុំ Meghan Markle ត្រូវលាឈប់ពីការងារសិល្បៈ និង ងាកមកជួយសកម្មភាពរបស់រាជវង្សសុទ្ធសាធតែម្ដង។ យ៉ាងណាមិញ ក៏មានពាក្យលេចលឺថា អ្នកទាំងពីរត្រូវរង់ចាំដល់ខែកក្កដា ទើបមានពេលទំនេរ អាចទៅក្រេបទឹកឃ្មុំនៅប្រទេសអៀរឡង់បាន៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា