Trump រំសាយកិច្ចប្រជុំជាមួយ Kim Jong-Un ធ្វើឲ្យភាគីកូរ៉េខាងជើងឆ្លើយតបវិញថា…
នៅថ្ងៃទី២៤ ខែឧសភា នេះ ប្រធានាធិបតីអាមេរិក Donald Trump បានចេញលិខិតប្រកាសលុបចោលជំនួបកំពូលរវាងភាគិរូបលោក និង មេដឹកនាំកូរ៉េខាងជើង Kim Jong-Un ដែលមានគម្រោងធ្វើឡើងនៅសិង្ហបុរី នៅថ្ងៃទី១២ មិថុនា ដោយយោងតាមហេតុផលមួយចំនួន។


Donald Trump បានអះអាងក្នុងលិខិតថា នេះជាពេលវេលាមិនសក្ដិសមសម្រាប់កិច្ចប្រជុំ បណ្ដាលមកពីអាកប្បកិរិយារបស់ថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េខាងជើង និង ការព្រួយបារម្ភទៅលើឆន្ទៈបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ដូច្នេះជំនួបរវាងភាគិអាមេរិកនិងកូរ៉េខាងជើង នឹងមិនកើតឡើងឡើយនៅ សិង្ហបុរី។ យ៉ាងណាមិញ Trump ក៏បានទុកផ្លូវសម្រាប់កិច្ចប្រជុំនៅថ្ងៃអនាគតដែរ មិនមែនបិទផ្លូវទាំងស្រុងនោះទេ។


ដោយឡែក ភាគីកូរ៉េខាងជើង បានឆ្លើយតបមកវិញថា ទោះបីជាប្រធានាធិបតី Donald Trump លុបចោលជំនួបនេះក៏ដោយ កូរ៉េខាងជើងនៅតែមានឆន្ទៈចង់ជួបជាមួយនឹងលោក Trump គ្រប់ពេលវេលា។ កូរ៉េខាងជើងនៅតែបើកទ្វារ រង់ចាំ ជំនួបដែលនឹងអាចកើតឡើងនៅថ្ងៃអនាគតបន្ដទៀត ដូចជាខាងអាមេរិកដែរ៕



ប្រភព៖ https://edition.cnn.com/2018/05/24/asia/north-korea-donald-trump-summit-intl/index.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា