ទៅរកណាមាន ២ សប្តាហ៍ពេញហាងម្ហូបចិន ម៉ានជូបញ្ចុះតម្លៃ១០ %ម្ហូបគ្រប់មុខនៅសាខាថ្មី
អតិថិជនច្បាស់ជាធ្លាប់លឺឈ្មោះភោជនីយដ្ឋានម្ហូបចិន ម៉ានជូ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាក់ជាមិនខាន។ ពេលនេះ ភោជនីយដ្ឋានម៉ានជូ បានបើកសាខាថ្មីមួយកន្លែងទៀតហើយ ដែលមានទីតាំងនៅផ្ទះលេខ 376A ផ្លូវមុនីវង្ស ក្បែរស្តុប TOTAL ពិតជាងាយស្រួលរក ហើយភោជនីយដ្ឋានកំពុងមានកម្មវិធីបញ្ចុះតម្លៃថែមទៀតផង។


កម្មវិធីបញ្ចុះតម្លៃ ១០% លើគ្រប់មុខម្ហូបទាំងអស់ ពីភោជនីយដ្ឋានម៉ានជូ ចាប់ផ្ដើមនៅថ្ងៃទី២៦ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែមិថុនា។ ភោជនីយដ្ឋានម៉ានជូ ពិតជាសក្ដិសមសម្រាប់ការពិសារអាហារពេលល្ងាច លក្ខណៈក្រុមគ្រួសារ មិត្តភក្ដិ ដៃគូ ជាដើម និង ពិសេសចំពោះអ្នកដែលចង់ទទួលទានអាហារយប់ជ្រៅ ក៏អាចមកបានដែរ ព្រោះភោជនីយដ្ឋានចាប់បើកពីម៉ោង៥ល្ងាច ដល់ម៉ោង២ទៀបភ្លឺ ឯណោះ។



លោកអ្នកមានជម្រើសច្រើននៅពេលមកដល់ ម៉ានជូ ដូចជា ម្ហូបលក្ខណៈឆាបែបចិន បែបបំពង ខ្វៃ ស៊ុប ថែមទាំងមានបបរកង្កែបក្ដៅៗថែមទៀតផង។ ដូច្នេះ សូមកុំភ្លេចមកពិសារនៅភោជនីយដ្ឋាន ម៉ានជូ ទាន់់ឱកាសបញ្ចុះតម្លៃ១០% ខណៈដែលពេលនេះចុងខែផង លោកអ្នកនឹងទទួលបានរសជាតិឆ្ងាញ់ពិសារ បរិយាកាសថ្មី សេវាកម្មល្អ៕





លេខទូរស័ព្ទទំនាក់ទំនង៖ 069 340 008
ក្រុមហ៊ុន Apple នឹងខាតបង់ប្រាក់រហូតដល់ 30%ប្រសិនបើចិនហាមឃាត់ផលិតផលនេះចូលទៅក្នុងចិនដីគោក…!!
តោះចាំអង្កាលទៀតកនយើង ទាន់មានប្រូម៉ូសិនពិសេស
តោះចាំអង្កាលទៀតកនយើង ទាន់មានប្រូម៉ូសិនពិសេស