យុវជនជិត១ពាន់នាក់ជិះកង់ស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារនៅសៀមរាប
ក្រុមយុវជនជាង ៨៥០នាក់ ធ្វើយុទ្ធនាការតាមរយៈការជិះកង់ ដើម្បីស្វែងរកមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផានៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការអ្នករៀបចំយុទ្ធនាការនេះ។
ប្រធានក្លឹបអ្នកជិះកង់ដើម្បីសហគមន៍ លោក គឺម ប៊ុនថាន បានប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា ក្រុមអ្នកជិះកង់ទាំងនោះ ដែលភាគច្រើនជាយុវជននោះ មកពីរាជធានីភ្នំពេញ បន្ទាយយមានជ័យ ខេត្ដសៀមរាប ព្រះវិហារ និងខេត្ដមួយចំនួនទៀត។
លោកបន្តថា ពួកគាត់បាននាំគ្នាជិះកង់តាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប ឆ្ពោះទៅកាន់រមណីយដ្ឋានអង្គរ ដោយបានចំណាយថវិកាក្នុង ១៥ដុល្លា សម្រាប់សេវាជួលកង់។

លោកបន្ដថា ថវិកាដែលប្រមួលបានពីការជិះកង់ និងសល់ពីការចំណាយថ្លៃជួលកង់ ក្រុមអ្នកជិះកង់នឹងបរិច្ចាកទៅមន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប ដោយថា មន្ទីរពេទ្យនេះបានផ្ដល់ការព្យាបាលកុមារដោយមិនគិតថ្លៃ។
បើតាមប្រធានក្លឹបអ្នកជិះកង់រូបនេះ យុទ្ធនាការស្វែងរកមូលនិធិសម្រាប់ជួយដល់មន្ទីរពេទ្យកុមារមួយនេះ ត្រូវបានរៀបចំឡើងចំនួន ៥លើករួចមកហើយ ហើយលោកថា យុទ្ធនាការលើកនេះ ប្រមូលបានថវិកាជាង ២ម៉ឺនដុល្លា ដែលត្រូនាំយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅសប្ដាហ៍ក្រោយ។
មន្ទីរពេទ្យគន្ធាបុប្ផា ត្រូវបានបង្កើតឡើងដោយលោក Beat Richner កាលពីឆ្នាំ១៩៩៣ តាមរយៈជំនួយពីប្រទេសស្វីស ហើយបានផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់កុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៧លានករណី គិតត្រឹមចុងឆ្នាំ២០១៧កន្លងមកនេះ៕
ប្រភព៖ https://vodhotnews.com/27/05/2018/youths-ride-bycicl-money-donate-hospital-bopha-chirldrend/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា