រថយន្ត SIENNA មួយគ្រឿង លួចដឹកឈើប្រណិត ធ្ងន់ពេកបែកកង់ក្រឡាប់ផ្ងារជើង ម្ចាស់ភ័យរត់គេចខ្លួនបាត់ស្រមោល
រថយន្ត SIENNA មួយគ្រឿង បានលួចដឹកឈើប្រណិត គេចពីសមត្ថកិច្ច ដើម្បីយកទៅលក់ ដោយសារតែដាក់ឈើច្រើនពេក ហើយបើកលឿនផងនោះ បានបណ្តាលឲ្យ បែកកង់ខាងឆ្វេងក្រឡាប់ផ្ងារជើង តែសំណាងល្អ មិនបណ្តាលឲ្យមាននរណាម្នាក់រងគ្រោះ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៥៨-៥៩តាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

សមត្ថកិច្ចនគរបាលស្រុករវៀង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើបោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុបណ្តាលឲ្យ រថយន្តបែកកង់ខាងឆ្វេង ក៏ក្រឡាប់តែម្តងទៅ។ អ្វីដែលធ្វើឲ្យមានភ្ញាក់ផ្អើលនោះ ក្រោយហេតុការណ៍ក្រឡាប់រថយន្តនោះ គឺនៅក្នុងរថយន្តមានផ្ទុកឈើប្រណិតខុសច្បាប់ប្រភេទ ធ្នង់ជាច្រើនដុំ រីឯម្ចាស់បានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា រថយន្តដែលក្រឡាប់នោះម៉ាក SIENNA ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3088 ហើយឈើធ្នង់នៅក្នុងរថយន្តមានចំនួន១៦៧ដុំ។ ចំណែកវត្ថុតាងរួមមានរថយន្ត និងឈើត្រូវបានយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង៕



ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/88206-2018-05-29-00-59-47.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា