វីរបុរស Spider-Man ជួយសង្គ្រោះកុមារដែលកំពុងល្បី ទទួលបានសញ្ជាតិបារាំង និង…
កាលពីពេលថ្មីនេះ មានបុរសម្នាក់ ឈ្មោះ Mamoudou Gassama ជាជនអន្ដោប្រវេសន៍មកពីប្រទេសម៉ាលី បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតនៅជុំវិញពិភពលោក កោតសរសើរយ៉ាងខ្លាំង ដោយសារតែភាពក្លាហានរបស់គាត់ ហ៊ានប្រថុយជីវិតជួយសង្រ្គោះកុមារម្នាក់ដែលស្ទើរតែធ្លាក់ពីអាគារ នៅប្រទេសបារាំង។


រឿងនេះបានល្បីដល់ប្រធានាធិបតី Macron ហើយក៏បានផ្ដល់សញ្ជាតិបារាំងដល់វីរបុរសម្នាក់នេះ ថែមទាំងមានងារជាវីរបុរសជាតិថែមទៀតផង។ គាត់ទទួលបានរហស្សនាម Spider Man ពីមហាជន ហើយវីឌីអូដែលគេថតបាន ពេលដែលគាត់ប្ដូរផ្ដាច់ឡើងទៅជួយកុមារនោះ មានការទស្សនារាប់លាននាក់់ហើយពេលនេះ។


មិនត្រឹមតែទទួលបានសញ្ជាតិបារាំងទេ លោក Mamoudou Gassama ថែមទាំងទទួលបានការងារនៅស្ថាប័នពន្លត់អគ្គិភ័យបារាំងទៀតផង។ លោកប្រធានាធិបតី Macron ក៏បានផ្ដល់កិតិ្តយសឲ្យរូបគេចូលជួបសម្ដែងការគួរសមផងដែរ។ ពិតជាគួរឲ្យសរសើរទឹកចិត្តនិងសេចក្ដីក្លាហានរបស់ Mamoudou Gassama ណាស់ ហើយលោកពិតជាសក្ដិសមទទួលបានសញ្ជាតិបារាំង៕



មកទស្សនាវីឌីអូជួយសង្គ្រោះរបស់ Mamoudou Gassama
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា