សម្តេចក្រុងព្រះ នរោត្តម នរារិទ្ធ និង អ្នកម្នាង រងរបួសធ្ងន់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ ៤
ក្រុងព្រះសីហនុ៖ ក្រោយក្បួនរថយន្តរបស់សម្តេច ក្រុងព្រះ នរោត្តម រណឬទ្ធិ ត្រូវជួបគ្រោះថ្នាក់ ចរាចរណ៍។ ពេលនេះដែលស្ថានភាពរបួសរបស់ ត្រង់ គឺមានរបួសធ្ងន់ត្រង់ជើងទាំង២ និងមានឈាម ហូរតាមត្រចៀកទាំងសងខាងផងដែរ។ ខណៈពេល ដែលខាងគ្លីនិច សេតេ បានរៀបចំបញ្ជូន ត្រង់តាមឧទ្ធម្ភាគចក្រ មកកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ចំណែកឯអ្នក ម្នាង អ៊ុក ផល្លា បានរងរបួសធ្ងន់បែកឈាមក្នុងពោះ ព្យាបាលនៅមន្ទីរពេទ្យចំការចេក ហើយនឹងត្រូវបញ្ជូនមកភ្នំពេញ តាមឧទ្ធម្ភាគចក្រផងដែរ។

គួរបញ្ជាក់ថាក្បួនរថយន្តរបស់សម្តេចក្រុងព្រះ នរោត្តម រណឬទ្ធិ ត្រូវបានជួបនៅគ្រោះថ្នាក់ ចរាចរណ៍នៅចំនុច គីឡូម៉ែត្រលេខ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដែលមូលហេតុបណ្តាល អោយមានគ្រោះថ្នាក់ដោយសារតែរថយន្តឈ្នួល Highlander មួយគ្រឿងបានបើកបុកចូលក្នុង ក្បួនតែម្តង នេះបើតាមការបញ្ជាក់របស់លោក លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ៕


សូមមើលវីដេអូ៖



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា