ក្រសួងអប់រំ ប្រកាសឲ្យប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ «MoEYSAppScan» សម្រាប់សិស្សស្វែងយល់ពីបាតុភូតផ្សេងៗ តាមសៀវភៅពុម្ភ (មានវីដេអូ)
(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «MoEYSAppScan» ប្រើបច្ចេកវិទ្យា AR (Augmented Reality) សម្រាប់សិស្សស្វែងយល់ ពីបាតុភូតផ្សេងៗ តាមសៀវភៅពុម្ភរបស់ក្រសួង ជាមួយវីដេអូពន្យល់ពីបាតុភូត សម្រាប់មុខវិជ្ជាដំបូងមាន រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។
កម្មវិធី MoEYS AppScan ក៏មានដាក់បញ្ចូលកម្មវិធីធ្វើពង្រឹងសមត្ថភាព និងតេស្តសាកល្បងសមត្ថភាព សម្រាប់សិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា ដែលអនុញ្ញាតឲ្យប្អូនៗ សិស្សានុសិស្សអាចវាស់ស្ទង់សមត្ថភាពដោយខ្លួនឯង សម្រាប់ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។
កម្មវិធីស្កេនសៀវភៅមានចំនួន ៣០វីដេអូមេរៀន ដែលមួយមុខវិជ្ជាមានចំនួន ១០វីដេអូមេរៀន រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២ លើមុខវិជ្ជាចំនួន៥ រួមមាន៖ គណិតវិទ្យាមាន ២១៤លំហាត់, គីមីវិទ្យា មាន ៣៥៧លំហាត់, ជីវវិទ្យា មាន២៦៥លំហាត់, រូបវិទ្យា មាន៩៥លំហាត់ និងប្រវត្តិវិទ្យា មាន១៣៨សំនួរ។ កម្មវិធី MoEYSAppScan នេះអាចទាញយកបានពី Play Store ឬ App Store ដូច Link ខាងក្រោម៖
App Store: https://itunes.apple.com/us/app/moeys-app-scan/id1399826019
Play Store: https://play.google.com/store/apps/details?id=asia.wikischool.appscan
វីដេអូ៖
សម្រួលអត្ថបទដោយ៖ SP




គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា