ស្ដេចពស់វែកដ៍ខ្មៅប្រចាំចម្ការដូងប្រេង បានប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយពស់ថ្លាន់ជាង ៣ម៉ោង (មានវិដេអូ)
ស្ដេចពស់វែករនាម ឬខ្លះហៅទ្រង់រនាមពណ៌ខ្មៅរលោងស្រិលមួយក្បាល កំពុងប្រយុទ្ធស៊ីសាច់ហុតឈាមជាមួយពស់ថ្លាន់តូចជាងខ្លួនរយៈពេលប្រមាណជាង ៣ម៉ោង ត្រូវបានអ្នកភូមិដើរប្រទះឃើញនៅក្បែរដូងប្រេងក្នុងចម្ការមួយកន្លែងនៃខេត្តក្រាប៊ី ប្រទេសថៃ កាលប៉ុន្មានថ្ងៃថ្មីៗនេះ។
បន្ទាប់ពីពើបប្រទះពស់ទាំងពីរក្បាលដោយចៃដន្យ អ្នកភូមិហាក់មានអារម្មណ៍ភ្ញាក់ផ្អើល តែមិនបានទៅរករឿងពួកវាទេ តែគាត់បានទូរសព្ទហៅក្រុមសង្គ្រោះជំនាញចាប់ពស់ឲ្យមកមើលទាំងតក់ក្រហល់ ដើម្បីយកចេញពីបរិវេណខាងលើ។
អ្នកជំនាញបានទៅដល់កន្លែងកើតហេតុ ហើយក៏មិនទាន់មានវិធានការអ្វីភ្លាមៗដែរ បានត្រឹមឈរមើលពស់ថ្លាន់ប្រវែងជាង ១,៥ម៉ែត្រ កំពុងប្រើខ្លួនរឹតក្បាល ស្ដេចពស់វែករនាមប្រវែងជាង ៥ម៉ែត្រ។ ពស់ថ្លាន់បានព្យាយាមរកវិធីគេចចេញពីចង្កូមពិសពស់វែក ប៉ុន្តែហាក់មិនមានផ្លូវ ដោយសារតែពស់វែកបានខាំជាប់។
មួយសន្ទុះក្រោយ វាទំនងជាផ្អើលនឹងសំឡេងមនុស្សឈរមើល វាបានលែងចង្កូមចេញពីពស់ថ្លាន់ដោយមិនស៊ីជាអាហារទេ ហើយបានទម្លាក់ខ្លួនវារចូលក្នុងទឹកស្រះ។ បន្ទាប់ពីឃើញវាចុះទឹក ជាឱកាសរបស់ក្រុមសង្គ្រោះដែលមានគ្នា ៥នាក់ ត្រូវតាមចាប់ពស់ដ៏គ្រោះថ្នាក់នេះញាត់ចូលទ្រុងទាល់តែបានសម្រេច។ ពួកគេបានចាប់ដាក់ទ្រុង រួចយកទៅលែងក្នុងព្រៃវិញ ចំណែកពស់ថ្លាន់បានងាប់បាត់ទៅហើយ៕
សូមទស្សនាវីដេអូខាងក្រោម
ប្រភព៖ world amazing vdo
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា