កម្ពុជាក្លាយជាប្រទេសដែលប្រើប្រាស់ថង់ផ្លាស្ទិកច្រើនជាងគេបំផុត
ភ្នំពេញ៖ ក្រុងភ្នំពេញមានការប្រើប្រាស់ថង់ផ្លាស្ទិកអស់ជាង ១០លានថង់ក្នុងមួយថ្ងៃ ដែលស្មើនឹង ២០០០ថង់ក្នុងម្នាក់លើសប្រជាជនអឺរ៉ុប ១០ដងឯណោះ ធ្វើឲ្យកម្ពុជាជាប់ជាប្រទេសដែលមានអ្នកប្រើប្រាស់ ផ្លាស្ទិកច្រើនជាងគេបំផុតលើភពផែនដីនេះ។
យោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការ របស់អង្គការធនាគារពិភពលោកបានបញ្ជាក់ថា កម្រិតនៃការប្រើប្រាស់ផ្លាស្ទិកកំពុងមានការកើនឡើងយ៉ាងខ្លាំងនៅអាស៊ី ពិសេសបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលរួមមានវៀតណាម កម្ពុជា ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។ ការប្រើប្រាស់ផ្លាស្ទិកក្នុងចំនួនច្រើន ក្នុងប្រទេសកម្ពុជានៅតែជារឿងដ៏គួរឲ្យបារម្ភ ជាខ្ទង់ចំណាយមួយដ៏ច្រើន និងជាបញ្ហាចំពោះមុខដែលត្រូវដោះស្រាយភ្លាមៗ ហើយកន្លងមករដ្ឋាភិបាលក៏បានព្យាយាមលើកទឹកចិត្ត លើកកម្ពស់ចំណេះដឹង និងជំរុញការការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកផងដែរ។ ក្នុងខេត្តសៀមរាបទឹកដីអង្គរ បានក្លាយជាកន្លែងដ៏មានប្រជាប្រិយភាពបំផុតក្នុងលោក និងកន្លែងដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតនៅកម្ពុជាផងដែរ ដែលធ្វើឲ្យចំនួនមនុស្សកាន់តែច្រើន ការចោលសំរាម និងផ្លាស្ទិកក៏កាន់តែច្រើនដូចគ្នាដែរ៕
ដកស្រង់ពីអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា