រដ្ឋមន្រ្តីក្រសួងវប្បធម៌ដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារដែលដឹកនាំដោយឯកឧត្តម Qin Changwei សហប្រធានចិន និងលោកជំទាវ Manika Jain សហប្រធានឥណ្ឌា នឹងធ្វើបទបង្ហាញអំពីរបាយការណ៍អភិរក្ស និងអភិវឌ្ឍន៍ដូចជា គម្រោងអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង លទ្ធផលបឋមនៃការស្រាវជ្រាវបុរាណវិទ្យានៅស្ថានីយ៍គោកដីឆ្នាំង។ល។ រីឯការចូលរួមរបស់ដៃគូសហប្រតិបត្តិការអន្តរជាតិ រួមមានគម្រោងដោះមីន សកម្មភាពដោះមីននៅតំបន់ប្រាសាទព្រះវិហារ ក៏ដូចជាបទបង្ហាញពីគម្រោងជួសជុលប្រាសាទកោះកែរ និងប្រាសាទព្រះវិហារ។

ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតលើការងារអភិរក្ស និងជួសជុលប្រាសាទកោះកែរ និងប្រាសាទព្រះវិហារ ក្នុងនោះដូចជាភាគីចិននឹងធ្វើបង្ហាញពីស្រាវជ្រាវ និងចាប់ផ្តើមជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ចំណែកភាគីឥណ្ឌានឹងធ្វើបទបង្ហាញពីផែនការជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។

រីឯអ្នកជំនាញខ្មែរក៏នឹងធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវ និងអភិរក្សរបស់ខ្លួនផងដែរ ដូចជាបញ្ហាគ្រប់គ្រងប្រព័ន្ធទឹក បញ្ហាបរិស្ថាន និងការអភិវឌ្ឍសហគមន៍ជាដើម។ល៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា
អ្នកស្រុកអង្គរបានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណចំនួន២ជូនអាជ្ញាធរជាតិអប្សរាយកទៅអភិរក្សនិងថែរក្សា