បុរសវៀតណាមបែកថ្នាំ ខាំគ្រួសារកូរ៉េ ដូច Zombie ក្នុងរឿង
យោងតាមសម្ដីជនរងគ្រោះ គ្រួសារពួកគេត្រូវបានបុរស zombie សម្រុកចូលមកខាំនៅក្នុងផ្ទះ នៅវេលាម៉ោង៣ភ្លឺ ពេលដែលកំពុងតែលង់លក់ យ៉ាងគួរឲ្យភ័យតក់ស្លុត។

បុរស zombie ក៏សំដៅមកខាំបុសជាមេគ្រួសារចំកញ្ចឹងក រហូតដល់សាច់មួយដុំតែម្ដង ហើយកូនស្រីរបស់គាត់ក៏ត្រូវបុរស zombie ខាំចំជើង ផងដែរ។

ពួកគេបានភ័យរន្ធត់ខ្លាំងមែនទែន ព្រោះសុទ្ធតែឈាមពេញផ្ទះតែម្ដង។ សំណាងដែល កូនប្រុសរបស់គ្រួសារនេះ រត់រួចខ្លួន ហើយទៅរកប៉ូលីសមកជួយ។

ពេលដែលបូលីសមកដល់ បុរស zombie នៅតែកម្រោលចូល ហើយក៏ត្រូវប៉ូលីសឃាត់ខ្លួនបានសម្រេច។ ប៉ុន្ដែ សតិរបស់គេហាក់ដូចជាមិនប្រក្រតីទេ ធ្វើឲ្យប៉ូលីសសង្ស័យថា គេអាចបែកថ្នាំញៀនមួយប្រភេទដែលហៅថា “Zombie Drug” ឬ “Bath Salt” ដែលបណ្ដាលឲ្យមានអាការៈឆ្គួតលីលាដូចជាខ្មោច zombie ដូច្នេះ។

បុរសនោះក៏បានបង្ហរឿងស្រដៀងគ្នា ៣ ករណីផ្សេងទៀតនៅទីក្រុង សេអ៊ូលផងដែរ។ ប៉ូលីសក៏កំពុងតែទប់ស្កាត់មិនឲ្យករណីនេះកើតឡើងទៀតទេ៕


ប្រភព៖ koreaboo
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា