ប្រវត្តិចេតិយបុរាណជ័យនន្ទដែលសង់ក្នុងបរិវេណប្រាសាទអង្គរវត្តជាង៣០០ឆ្នាំ
អាជ្ញាធរជាតិអប្សរា បានថ្លែងថា ចេតិយជ័យ នន្ទ ដែលសង់នៅក្នុងបរិវេណខាងក្រោយនៃប្រាសាទអង្គរវត្ត ដែលមានអាយុកាលជាង៣០០ឆ្នាំនោះ មានមនុស្សតិចតួចប៉ុណ្ណោះ ដែលបានដឹងអំពីប្រវត្តិនៃប្រសាទបុរាណមួយនេះ។
អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ លោកស្រី ពៅ សាវរស់ បានឲ្យដឹងថា ចេតិយបុរាណ ជ័យ នន្ទ បានសង់ឡើងចាប់តាំងឆ្នាំ ១៧០១ នៃគ.ស បើគិតមកដល់បច្ចុប្បន្ននេះ គឺមានរយះពេលប្រមាណជាង ៣០០ឆ្នាំមកហើយ។ នេះបើយោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃសៅរ៍នេះ។
អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ា ដារិទ្ធ បានឲ្យដឹងថា តាមសិលាចារឹកនៅខាងមុខចេតិយ លោក ជ័យ នន្ទ គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរាជវាំង ប៉ុន្តែ ប្រពន្ធ និងកូនរបស់លោកត្រូវបានស្លាប់ បន្ទាប់មកលោកក៏បានសង់ចេតិយនិងបញ្ចុះសាកសព នៅក្នុងបរិវេណខាងក្រោយនៃប្រាសាទអង្គរវត្ត។
លោកបានបញ្ជាក់ថា ការបញ្ចុះសពនៅក្នុងបរិវេណនៃប្រាសាទអង្គរវត្តបែបនេះ ព្រោះតែលោក ជ័យ នន្ទ គិតថានៅក្នុងអង្គវត្ត គីជាកន្លែងដែលស័ក្តិសម ពិសេសជាកន្លែងគោរពសក្ការៈខ្ពស់បំផុតទៀតផង។
លោក អ៊ា ដារិទ្ធ បានបន្ថែមទៀតថា ចាប់ពីសទវត្សរ៍ទី ១៦ រហូតដល់ទី ១៨ ប្រាសាទអង្គរ ត្រូវបានហៅថា «ព្រះវិស្ណុលោក» គឺជាកន្លែងព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២។
គួបញ្ជាក់ផងដែរ បន្ទាប់ពីលោក ជ័យ នន្ទ យកសាកសពប្រពន្ធនិងកូនរបស់គាត់ ទៅបញ្ចុះនៅក្នុងបរិវេណអង្គររួចមក អ្នកស្រុកមានជំនឿថា ទីនោះគឺជាកន្លែងដែលខ្ពង់ខ្ពស់អស្ចារ្យ ក៏បានយកសាកសពទៅបញ្ចុះនៅកន្លែងក្បែរៗនោះដែរ ដើម្បីភ្ជាប់និស្ស័យជាមួយចេតិយបុរាណមួយនេះ។ ការអះអាងបែបនេះ បន្ទាប់ពីប្រទះឃើញគំនរឆ្អឹងជាច្រើន នៅពេលជីកប្រឡាយបង្ហូរទឹកនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា