សម្តេច ហ៊ុន សែន ជំរុញអាមេរិកឲ្យកាត់ជំនួយទាំងអស់ផ្ដល់មកកម្ពុជា
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញទៅអាមេរិកឲ្យកាត់ជំនួយទាំងអស់ ដោយថា ការកាត់ជំនួយនេះធ្វើឲ្យប៉ះពាល់ដល់អង្គការក្រៅរដ្ឋាភិបាលដែលស្ថិតនៅក្រោមការឧបត្ថម្ភពីអាមេរិក។
សម្តេច ហ៊ុន សែន បានលើកឡើងបែបនេះនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីជាង ៤ពាន់នាក់នៅឯកោះពេជ្រ។
សម្តេច ហ៊ុន សែន បានលើកឡើងថា៖ «ហើយយល់ល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្ដង ព្រោះកាត់ទៅវាងាប់អា NGO [អង្គការក្រៅរដ្ឋាភិបាល] ក្នុងស្រុកទាំងអស់។ ទៅសម្លាប់កូនរបស់ឯងតែម្ដងទៅ ស្អីឡើងកាត់ៗ កាត់ទៅ»។
សម្តេច ហ៊ុន សែន ថា កម្ពុជាមិនអាចឱនក្បាល និងធ្វើឲ្យបាត់បង់អធិបតេយ្យភាព ឯករាជ្យជាតិនោះទេ ដោយគ្រាន់តែចង់បានជំនួយបរទេសបន្តិចបន្ទួច។
សម្តេច ហ៊ុន សែន បន្ថែមថា បន្ទាប់ពីអាមេរិកប្រកាសកាត់ជំនួយដល់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC)មក សម្តេចបានទៅចរចាជាមួយចិន ហើយចិនបានយល់ព្រមផ្ដល់ជំនួយដល់ស៊ីម៉ាក់ទាំងអស់ ទើបអាមេរិកបានព្រមផ្ដល់ជំនួយឲ្យកម្ពុជាវិញ ព្រោះអាមេរិកព្រួយបារម្ភខ្លាចចិនដើរតួនាទីជំនួសខ្លួន។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ
ជាមួយគ្នានោះដែរ សម្តេច ហ៊ុន សែន បន្ថែមថា សម្តេចមិនខ្លាចនឹងការគម្រាមដាក់ទណ្ឌកម្មលើការបញ្ជារទិញទំនិញពីកម្ពុជានោះទេ ដោយសារចំនួនអ្នកបញ្ជាទិញមានខ្ពស់ជាងឆ្នាំមុន ហើយសម្តេចថា អ្នកដែលគម្រាមបិទបញ្ជាទិញនោះ នឹងប្រឈមមុខជាមួយវិស័យឯកជនរបស់ខ្លួនដែលបានចុះកិច្ចសន្យាជាមួយកម្ពុជារួចហើយ។
ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា បន្ទាប់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ហើយគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែកញ្ញា។
បណ្ដាប្រទេសអឺរ៉ុបទាំងនោះ បានលើកឡើងថា កម្ពូជាកំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ និងបានរំលោភសិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ ប្រទេសមហាអំណាចចិន បានគាំទ្រជំហររបស់កម្ពុជា ដោយថា ដើម្បីរក្សាសន្តិភាព និងស្ថេរភាពជាតិ៕
ន្រភព៖ vod
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា