ក្នុងរយៈពេល ២ ថ្ងៃអ៊ីស្រាអែលវាយប្រហារស៊ីរីពីរលើក

235 Views
November 20, 2017

កាលពីថ្ងៃអាទិត្យកងទ័ពអ៊ីស្រាអែលបានបាញ់ជាថ្មីម្តងទៀតទៅកាន់កងកម្លាំងស៊ីរីដែលកំពុងធ្វើកិច្ចការការពារនៅក្នុងតំបន់គ្មានយោធានៅព្រំដែនអ៊ីស្រាអែល – ស៊ីរី។

ឧបទ្ទវហេតុស្រដៀងគ្នានេះផងដែរក៏បានកើតឡើងកាលពីថ្ងៃសៅរ៍នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី១៩ ខែវិច្ឆិកា។

Twitter របស់កងកម្លាំងការពារជាតិអ៊ីស្រាអែល​បង្ហោះថា “ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះកម្លាំងប្រដាប់អាវុធស៊ីរីបានរំលោភលើបទឈប់បាញ់ឆ្នាំ ១៩៧៤ ដោយការពង្រឹងទីតាំងយោធានៅក្នុងតំបន់ដែលគ្មានយោធារវាងប្រទេសស៊ីរីនិងអ៊ីស្រាអែល។

ជាការឆ្លើយតបវិញរថក្រោះរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលបានបាញ់ព្រមានទៅតំបន់នោះ។

ប្រភព៖ sputniknews

Facebook Comment

Related Articles