មន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារនៅផ្សារច្បារអំពៅ
កាលពីព្រឹកថ្ងៃទី 20 ខែវិច្ឆិការកន្លងមកនេះ មន្រ្តីកាំកុងត្រូលកំពង់ផែរអន្តរជាតិបានសហការជាមួយនឹងគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅបានចុះត្រួតពិនិត្យរកម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ដែលសរុបមានចំនួន 104 មុខ។

ការចុះទៅកាន់ទីតាំងរបស់សំណាក់មន្រ្តីកាំកុងត្រូលលើកនេះគឺ ដើម្បីស្វែងរកចំណីអាហារដែលមានសារធាតុគីមីហាមឃាត់ និងបំបាត់ចោលនូវចំណីអាហារដែលមានផ្ទុកសារធាតុគីមីនាំឲ្យប៉ះពាល់ទៅដល់សុខភាព ដោយេជ្រកក្រោមពាក្យស្លោក “ដើម្បីខ្លួនយើង គ្រួសារយើង សង្គមជាតិរបស់យើង”។

យ៉ាងណាមិញ បន្ទាប់ពីចុះត្រួតពិនិត្យយ៉ាងល្អិតល្អន់ គឺម្ហូបចំណីនៅក្នុងផ្សាច្បារអំពៅ គឺមិនបានរកឃើញថាមានផ្ទុកសារធាតុហាមឃាត់ឡើយ។ គួរបញ្ជាក់ថាកន្លងមកធ្លាប់មានការរិះគន់ពីប្រជាពលរដ្ឋទៅលើ បន្លែ ឬចំនីអាហារដែលមានផ្ទុកសារធាតុគីមីនាំឲ្យប៉ះពាល់ដល់សុខភាព ហើយជាការឆ្លើយតបនឹងការរិះគន់ទាំងនេះ មន្រ្តីកាំកុងត្រូលបានខិតខំចុះតាមបណ្តាផ្សារនានា ដើម្បីត្រួតពិនិត្យ និងបញ្ចប់ការរិះគន់៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា