មូលដ្ឋានទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសជប៉ុនដាក់បម្រាមផឹកស្រា
មូលដ្ឋានកងកម្លាំងអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនបានដាក់បម្រាមយ៉ាងតឹងរឹងទៅលើកងកម្លាំងរបស់ខ្លួនមិនឲ្យទទួលទានសុរា បន្ទាប់ពីបានរកឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើតំបន់កោះ អូគីណាវ៉ាកន្លងមក គឺមានការជាប់ពាក់ព័ន្ធនឹងការផឹកស្រាមុនពេលចេញដំណើរ។

បម្រាមនេះគឺបានកើតឡើងភ្លាមៗ ដោយកាលពីថ្ងៃអាទិត្យម្សិលមិញមានរថយន្តរបស់ទាហានសហរដ្ឋអាមេរិកបានបុកគ្នាជាមួយនឹងឡានដឹកទំនិញយ៉ាងពេញទំហឹងដែលបានសម្លាប់អ្នកទាំងអ្នកបើកបររថយន្តទាហាន និងរថយន្តដឹកទំនិញ។

បន្ទាប់ពីកើតហេតុ និងបានត្រួតពិនិត្យយ៉ាងល្អិនល្អន់ បានឲ្យដឹងថាគ្រោះថ្នាក់គឺបង្ករឡើងដោយរថយន្តទាហានរបស់សហរដ្ឋអាមេរិក ពីព្រោះអ្នកបើកបរបានសេពជាតិស្រវឹង។ ជាមួយគ្នានេះកងកម្លាំងសហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ទទួលកំហុសទាំងនេះផងដែរ។

គួរបញ្ជាក់ថាបន្ទាប់ពីកើតមាននូវគ្រោះអាក្រក់រួចមកឥឡូវនេះកងកម្លាំងសហរដ្ឋអាមេរិកបានទទួលរងនូវការពិន័យ ដោយបម្រាមមិនឲ្យទទួលទានសុរានៅក្នុងមូលដ្ឋានទ័ព ហើយជាពិសេសពួកគេក៏ទទួលរងនូវបម្រាមមិនឲ្យចេញក្រៅមូលដ្ឋានទ័ពផងដែរ៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា