មានសង្ឃឹមហើយ! លោកតា វីតាមីនសេ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភចំនួន ៥ពាន់ដុល្លា
យោងតាមប្រភព សិល្បករកម្ពុជា លើបណ្ដាញសង្គម Facebook បានបង្ហោះថា៖
«សូមជួយ Share ផង ពេលនេះ តារាកំប្លែង នាយ វិតាមីសេ បានទទួលថវិការឧបត្ថម្ភចំនួន ៥ ០០០ ដុល្លារ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកនេះតាមរយៈលោកជំទាវ ម៉ែន នារីសុភ័ក្ត អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ប្រគល់ជូន អ្នកនាង ប៉េងប៉ោង ដែលត្រូវជាកូននាយ វិតាមីនសេ ។

នេះគឺជាការយកចិត្តទុកដាក់និងអាណិតស្រលាញ់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋក្រីក្រខ្វះខាត ចាស់ជរា កុមារកំព្រា មានជំងឺ ជាពិសេសសិល្បករសិល្បការនីដែលមានទុក្ខនិងមានជំងឺ ។
សម្តេច ប៊ុន រ៉ានី ជាមាតាដែលតែងតែសង្គ្រោះ និងផ្តល់ស្នាមញញឹមដល់ពលរដ្ឋខ្មែរ និងសិល្បករខ្មែរពេលកំពុងមានទុក្ខ គុណដ៏ធំធេងមិនអាចកាត់ថ្ងៃបានរបស់អ្នកម៉ែ ( ប៊ុន រ៉ានី ) មានចំពោះកូនចៅគ្រប់រូប គឺជាការចងចាំគុណដ៏ធំនេះអស់មួយជីវិត ។
ដោយក្តីគោរពអំពីខ្ញុំបាទ អុឹម ជីវ៉ា»

យើងពិតជារំភើបណាស់ពេលលឺដំណឹងនេះ និង សូមថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប។ ហើយក៏សូមជូនពរ លោកតាវីតាមីនសេឲ្យឆាប់បានជាសះស្បើយ៕
ប្រភព៖ facebook
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា